មកដល់សប្តាហ៍នេះកីឡាករ Lionel Messi និងអនាគតរបស់គាត់ បានក្លាយទៅជាប្រធានបទ ដែលគួរឲ្យចាប់អារម្មណ៍បំផុត របស់ពិភពបាល់ទាត់ ជាពិសេសនៅពេលដែល រដូវកាលក្រោយនេះ។
អតីតកីឡាករ Barcelona រូបនេះត្រូវបានគេជឿជាក់ថា កំពុងពិបាកក្នុងការសម្រេចចិត្ត ចំពោះកុងត្រាក្រោយសម្រាប់ខ្លួនឯង ខណៈដែល PSG នឹងផ្តល់សិទ្ធក្នុងការបន្តកុងត្រាថ្មី ប៉ុន្តែអតីតមិត្តរួមក្លឹប និងបច្ចុប្បន្នជាគ្រូបង្វឹករបស់ Barcelona មិនហ៊ានអះអាងអ្វីច្រើនឡើយ។
លោក Xavi ដែលជាគ្រូបង្វឹករបស់ក្លឹប Barcelona បាននិយាយថា៖ គួរទុកឲ្យគាត់សម្រាក និងសម្រេចចិត្តតាមសម្រួល និងរីករាយពេលវេលា ដែលគាត់មាននៅក្នុងទីក្រុងប៉ារីស ហើយជូនពរឲ្យគាត់ទទួលបាន ជោគជ័យខ្លាំងបន្ថែមទៀត៕ ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
						 
													 
						 
													 
						 
													 
						 
													 
						