កីឡា

សាច់ញាតិ អ្នករស់រានមានជីវិត កំពុងសោកស្ដាយ នៅមន្ទីរពេទ្យឥណ្ឌូនេស៊ី ក្រោយការរត់ជាន់គ្នា ក្នុងកីឡដ្ឋាន

MALANG៖ សាច់ញាតិជនរងគ្រោះ លោកស្រី Etik អង្គុយផ្ងារជើងលើកម្រាលឥដ្ឋ នៃមន្ទីរពេទ្យ ដោយរង់ចាំយ៉ាងអន្ទះសារ ដើម្បីឲ្យកូនស្រីរបស់នាង ដឹងខ្លួនឡើងវិញ បន្ទាប់ពីនាងត្រូវបានជាប់ ស្ថិតក្នុងគ្រោះមហន្តរាយ កីឡដ្ឋានដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស។

លោកស្រី Etik បាននិយាយដោយទប់ទឹកភ្នែក នៅខាងក្រៅមន្ទីរពេទ្យ Saiful Anwar នៅកណ្តាលទីក្រុង Malang ភាគខាងកើតប្រទេសឥណ្ឌូណេស៊ីថា វាជាលើកទីមួយរបស់នាង សម្រាប់ការប្រកួតកីឡាកបាល់ទាត់។ កូនស្រីអាយុ ២១ ឆ្នាំរបស់នាង Dian Puspita គឺជាអ្នកទស្សនាម្នាក់បានស្លាប់ បន្ទាប់ពីប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ចូលទៅក្នុងផ្ទៃរាបស្មើរ ដើម្បីទប់ស្កាត់ការលុកលុយ ក្នុងទីលានបណ្តាលឲ្យអ្នកគាំទ្រ ភ័យស្លន់ស្លោដើម្បីរត់ចេញ។

ការរត់ជាន់គ្នា និងចលាចលជាបន្តបន្ទាប់ បានធ្វើឲ្យមនុស្ស យ៉ាងហោចណាស់១២៥នាក់ស្លាប់ និងជាង៣០០នាក់រងរបួស ។ លោកស្រី Etik ជនជាតិឥណ្ឌូនេស៊ីជាច្រើន មានឈ្មោះតែមួយ និងមានការព្រួយបារម្ភ នៅពេលដែលកូនស្រីរបស់លោកស្រី មិនត្រឡប់មកផ្ទះវិញ។ លោកស្រីបាននិយាយថា ខ្ញុំបានទូរស័ព្ទទៅនាង ប៉ុន្តែនាងមិនបានទទួលទេ។

អ្នកគាំទ្រក្លិបបាល់ទាត់ Arema ខឹងសម្បាបានលុកលុយទីលានប្រកួត បន្ទាប់ពីចាញ់គូប្រជែងដ៏ខ្លាំងរបស់ពួកគេ Persebaya Surabaya បណ្តាលឲ្យមានការរិះគន់យ៉ាងខ្លាំង។ នៅមន្ទីរពេទ្យដដែល Irgi Firdiansah អាយុ ២០ ឆ្នាំចងចាំពីការជួយសង្គ្រោះ Puspita ពីរលកនៃអ្នកទស្សនា ខណៈលពួកគេទាំងពីរបានតស៊ូ​ ដើម្បីរស់រានមានជីវិតពីការរត់ជាន់គ្នា។

លោកបានវបន្តថា ខ្ញុំបានបន្តកាន់ទុក្ខនាង ទោះបីជាខ្ញុំមិនដឹងពីស្ថានភាពរបស់នាងក៏ដោយ ហើយសំឡេងរបស់លោកបន្លឺឡើងតិចៗ នៅពេលលោករៀបរាប់ ពីបទពិសោធន៍ដ៏អាក្រក់៕ ដោយ៖លី ភីលីព

Most Popular

To Top