កីឡា

លោក Khalid ៖ ការគ្រប់គ្រង កីឡដ្ឋានក្នុងស្រុក ត្រូវតែរៀបចំជាពិសេស ចំពោះបញ្ហាសន្តិសុខ និងសុវត្ថិភាព

គូឡាឡាំពួរ៖ ប្រធានសមាគមកីឡាបាល់ទាត់ ទីក្រុងគូឡាឡាំពួ (KLFA) លោក Khalid Abdul Samad បាននិយាយថា ការគ្រប់គ្រងកីឡដ្ឋាន ត្រូវតែរៀបចំសម្រាប់ព្រឹត្តិការណ៍នានា ក្នុងអំឡុងពេលការប្រកួតបាល់ទាត់ ជាពិសេសនៅពេលនិយាយ អំពីបញ្ហាសុវត្ថិភាព យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស។

លោកបានបន្តថា វិធានការសន្តិសុខមិនគួរត្រូវបាន ចាត់ទុកស្រាលទេ បើទោះជាអ្នកគាំទ្របាល់ទាត់ម៉ាឡេស៊ី មិនដែលបង្ហាញអាកប្បកិរិយា ជ្រុលនិយមក៏ដោយ។ តាមយើងបារម្ភ យើងមិនបានឃើញលទ្ធភាព នៃអ្នកគាំទ្រម៉ាឡេស៊ីធ្វើកុបកម្ម ក្នុងហ្វូងមនុស្សទេ ព្រោះប្រជាជន យើងមិនសូវនិយមជ្រុល ប៉ុន្តែប្រសិនបើវាកើតឡើង ការគ្រប់គ្រងកីឡដ្ឋានរបស់យើង គួរតែត្រៀមខ្លួនជាស្រេច ដោយមានវិធានការសន្តិសុខតឹងរ៉ឹង។

កីឡដ្ឋានរបស់យើង មានច្រកចេញជាច្រើន ដែលគួរតែបើក ដើម្បីធ្វើឲ្យហ្វូងមនុស្សរត់គេចខ្លួន ដោយសុវត្ថិភាពក្នុងករណីមានកុបកម្ម។ លោក Khalid បានប្រាប់សន្និសីទសារព័ត៌មាន នៅកីឡដ្ឋានបាល់ទាត់ Kuala Lumpur នាទីក្រុង Cheras ថា ខ្ញុំក៏គិតថារចនាសម្ព័ន្ធ នៃកីឡដ្ឋានរបស់យើងភាគច្រើន ត្រូវបានបំពាក់យ៉ាងល្អ ដើម្បីការពារមនុស្សពីការឡើង និងចូលទៅក្នុងទីលាន នៅពេលការប្រកួតកំពុងដំណើរការ។

លោក Khalid កំពុងធ្វើអត្ថាធិប្បាយ លើសោកនាដកម្ម នាពេលថ្មីៗនេះនៅកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang កោះជ្វាខាងកើត កាលពីយប់ថ្ងៃសៅរ៍ បានសម្លាប់មនុស្ស ចំនួន ១២៥នាក់ រួមទាំងកុមារ ៣២នាក់ និងបានធ្វើឲ្យមនុស្ស រាប់រយនាក់ទៀតរងរបួស។ ឧបទ្ទវហេតុនេះបានផ្ទុះឡើង បន្ទាប់ពីការប្រកួតលីករវាងគូប្រជែង Arema FC និង Persebaya Surabaya FC បន្ទាប់ពីអតីតកីឡាកររូបនេះ បានចាញ់លើវាលស្មៅក្នុងផ្ទះរបស់ពួកគេ ជាលើកដំបូងរយៈពេល ២៣ ឆ្នាំ។

អ្នកគាំទ្ររាប់រយនាក់ បានចូលទៅក្នុងទីលាន ដោយភាពច្របូកច្របល់ បន្ទាប់ពីការប្រកួត ហើយប៉ូលីសឥណ្ឌូនេស៊ី បានឆ្លើយតបដោយការបាញ់ ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបាត់ការផ្ទុះកំហឹង៕ ដោយ៖លី ភីលីព

Most Popular

To Top