កីឡា

ទំនួលខុសត្រូវ​ ទាំងស្រុង ៖ ប្រធាន Arema FC សុំទោស ខណៈកុមារ ៣២ នាក់ បានស្លាប់នៅសោកនាដកម្ម កាលពីយប់ថ្ងៃសៅរ៍

ហ្សាការតា ៖ មន្ត្រីម្នាក់នៅថ្ងៃនេះ បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មានកុមារ ៣២ នាក់ បានស្លាប់ ក្នុងគ្រោះមហន្តរាយ កីឡដ្ឋាន របស់ប្រទេស ឥណ្ឌូនេស៊ី ខណៈរដ្ឋាភិបាល បានបញ្ជាឲ្យប៉ូលីស កំណត់អត្តសញ្ញាណជនល្មើស នៃគ្រោះមហន្តរាយដ៏សាហាវបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស ។

សោកនាដកម្ម កាលពីយប់ថ្ងៃសៅរ៍នៅទីក្រុង Malang បានធ្វើឲ្យមនុស្សសរុបចំនួន ១២៥ នាក់បានស្លាប់ និង ៣២៣នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីក្រុមមន្ត្រីបានបាញ់ ឧស្ម័នបង្ហូរទឹកភ្នែកនៅពហុកីឡាដ្ឋាន វេចខ្ចប់ ដើម្បីទប់ស្កាត់ការលុកលុយ ក្នុងទីលានដែលបង្កឲ្យ មានការរត់ជាន់គ្នា ។
មន្ត្រីម្នាក់នៅក្រសួងពង្រឹង សិទ្ធិការពារស្ត្រី និងការពារកុមារ បាននិយាយនៅថ្ងៃនេះថា កុមាររាប់សិបនាក់ ដែលជាប់ក្នុងភាពចលាចល បានបាត់បង់ជីវិត។
លោក Nahar ជនជាតិឥណ្ឌូនេស៊ីជាច្រើនមានឈ្មោះតែមួយបាននិយាយថា តាមទិន្នន័យចុងក្រោយបំផុតដែលយើងទទួលបាន ក្នុងចំណោមមនុស្ស ១២៥ នាក់បានស្លាប់នៅឧបទ្ទវហេតុនោះ មាន ៣២ នាក់ជាកុមារ ។ ខណៈមានកំហឹងប្រឆាំងនឹងប៉ូលិស ប្រធានរដ្ឋមន្ត្រីសន្តិសុខ ឥណ្ឌូណេស៊ី Mahfud MD បានប្រកាសថា ក្រុមការងារត្រូវបានបង្កើតឡើង សម្រាប់ការស៊ើបអង្កេត ។

លោកបាននិយាយក្នុងសេចក្តីថ្លែង ការណ៍មួយថា យើងស្នើឲ្យនគរបាលជាតិ ស្វែងរកជនដៃដល់ ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មក្នុង រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ យើងបានស្នើឲ្យពួកគេ ចាត់វិធានការលើពួកគេ ហើយយើងក៏សង្ឃឹមថា នគរបាលជាតិ នឹងវាយតម្លៃនីតិវិធីសន្តិសុខ របស់ពួកគេ ។

សោកនាដកម្មបានកើតឡើង នៅពេលអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Arema FC បានសម្រុកចូលទីលាននៅកីឡដ្ឋាន Kanjuruhan បន្ទាប់ពីពួកគេចាញ់ ៣-២ លើគូប្រជែងដ៏ជូរចត់ Persebaya Surabaya ។ យោងតាមសាក្សីបានឲ្យដឹងថា ប៉ូលីសបានឆ្លើយតប ដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូល ទៅក្នុងផ្ទៃរាបស្មើដែលប្រមូលផ្តុំ ដោយជំរុញឲ្យអ្នកទស្សនា ប្រញាប់ប្រញាល់ ទៅកាន់ច្រកទ្វារតូចៗ មានមនុស្សជាច្រើន ត្រូវបានជាន់ឈ្លី ឬថប់ដង្ហើម៕

Most Popular

To Top