កីឡា

អាជ្ញាកណ្តាលស្ត្រី​ ក្នុងព្រឹត្តិការណ៍ការប្រកួត World Cup នៅកាតា ជាសញ្ញាដ៏រឹងមាំ សម្រាប់វិស័យ កីឡាបាល់ទាត់

ប៉ារីស ៖ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ទាំងនោះត្រូវបានជ្រើសរើស និយាយថា វត្តមានរបស់អាជ្ញាកណ្តាល ស្ត្រី៣នាក់សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ ពិភពលោក “World Cup” នៅប្រទេសកាតាបង្ហាញពីសញ្ញាដ៏រឹងមាំមួយ នាពេលបច្ចុប្បន្នវិស័យ កីឡាបាល់ទាត់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

អាជ្ញាកណ្តាលបារាំង Stephanie Frappart បាននិយាយថា វាជាសញ្ញា ដ៏រឹងមាំមួយពី FIFA និងអាជ្ញាធរ ដែលមានអាជ្ញា កណ្តាលជាស្ត្រី នៅក្នុងប្រទេសនោះ ។ ខ្ញុំមិនមែនជាអ្នក នាំពាក្យស្ត្រីនិយមទេ ប៉ុន្តែប្រសិនបើរឿងនេះ អាចធ្វើឲ្យអ្វីៗកើតឡើង ។ អាជ្ញាកណ្តាលវ័យ ៣៨ ឆ្នាំ រូបនេះគឺជាអាជ្ញាកណ្តាលម្នាក់ ក្នុងចំណោម ៣៦ នាក់ ត្រូវបានជ្រើសរើស សម្រាប់ការប្រកួតចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកាដល់ថ្ងៃទី ១៨ ខែធ្នូ ត្រូវបានរៀបចំឡើងក្នុង រដ្ឋឈូងសមុទ្រអភិរក្សនិយម ។

លោកស្រី Rwandan Salima Mukansanga និង លោកស្រី Yoshimi Yamashita នៃប្រទេសជប៉ុន គឺជាមន្ត្រីស្ត្រី២នាក់ ផ្សេងទៀត ដែលត្រូវបានជ្រើសរើស ។ នៅពេលសួរអំពីជម្រើស នៃកាតាសម្បូរថាមពល ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួត បាល់ទាត់ពិភពលោក បើទោះបីជាវាត្រូវបាន រិះគន់ជាទៀង ទាត់អំពីសិទ្ធិមនុស្ស និងទីកន្លែងរបស់ស្ត្រីនៅក្នុងសង្គមរបស់ខ្លួនក៏ដោយ Frappart បានទទួលស្គាល់ថា កីឡាតែងតែដើរតួយ៉ាងសំខាន់ ។

លោកស្រីបាននិយាយក្នុង សន្និសីទសារព័ត៌មាននៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបារាំងថា ខ្ញុំមិនមែនជាអ្នកធ្វើការ សម្រេចចិត្តធ្វើម្ចាស់ផ្ទះ World Cup ទេ។ អ្នកតែងតែដឹងនៅពេលអ្នកជាស្ត្រី នៅប្រទេស ខ្ញុំបាននៅទីនោះកាលពី ៣ ទៅ ៤ សប្តាហ៍មុន ហើយខ្ញុំត្រូវបានទទួល យ៉ាងល្អ។ លោកស្រី Frappart បានកំណត់គោលដៅជាច្រើន ក្នុងអាជីពរបស់លោកស្រី ដោយលោកស្រីជាអាជ្ញាកណ្តាល ស្ត្រីដំបូងគេ ដឹកនាំការប្រកួត UEFA Super Cup ផ្នែកបុរស (ខែសីហា ឆ្នាំ ២០១៩ ) ក្នុងក្របខណ្ឌ Champions League (ខែធ្នូ ឆ្នាំ ២០២០) និង នៅវគ្គផ្តាច់ព្រ័ត្រ French Cup (ខែឧសភា ឆ្នាំ ២០២២)។
ប្រជាជនកាតាគឺជាជនបរទេស ៨០ ភាគរយ ប៉ុន្តែគោលនយោបាយកាតានីយកម្ម រួមបញ្ចូលការធ្វើឲ្យស្ត្រី ទទួលបានការអប់រំខ្ពស់ និងទីផ្សារការងារ។ យ៉ាងណាក៏ដោយ ក្រោមប្រព័ន្ធអាណាព្យាបាល រួមរបស់តំបន់ ស្ត្រីនៅតែចងភ្ជាប់នឹងអាណាព្យាបាល បុរសជាធម្មតាជាឪពុក បងប្អូន ជីតា ពូ ឬប្តីរបស់ពួកគេ ៕

Most Popular

To Top