ខេត្តកណ្តាល ៖ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បើកកិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោតកីឡា៣ប្រភេទ នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាដើម្បីទំាងអស់គ្នា ខេត្តកណ្តាលប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាឲ្យបានមួយប្រភេទយ៉ាងតិច” រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ព្រឹត្តិការណ៍ការប្រកួតកីឡាដើម្បីទំាងអស់គ្នាខេត្តកណ្តាលប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ ត្រូវចេះលេងកីឡា ឲ្យបានមួយប្រភេទ យ៉ាងតិច” ក្នុងគោលបំណងផ្សព្វផ្សាយ ប្រជាពលរដ្ឋទាំងអស់គ្នា ឲ្យចូលរួមលេងកីឡា ដើម្បីសុខមាលភាព ឲ្យជៀស ផុតពីជំងឺផ្សេងៗ និងក្នុងន័យបំផុស វិស័យកីឡានៅខេត្តកណ្តាល ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត ។

លោកបន្តថា ការប្រកួតខាងលើមាន៣ប្រភេទកីឡាសម្រាប់រួមមានកីឡា បាល់ទាត់ បាល់ទះ និង បាល់បោះ ។ បាល់ទាត់មាន១៩ក្រុម បាល់ទាត់បុរសមាន១៥ក្រុម បាល់ទាត់នារី៤ក្រុម បាល់ទះបុរស មាន៤ក្រុម នារី៣ក្រុម និង បាល់បោះមាន៤ក្រុម នារី៣ក្រុម។ បាល់ទាត់ប្រកួត នៅទីលានបាល់ទាត់ខេត្ត បាល់ទះនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព និងបាល់បោះ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅនៅទីក្រុងតាខ្មៅ ៕

