កីឡា

សោកនាដកម្ម ពហុកីឡាដ្ឋាន ៖ ឥណ្ឌូនេស៊ី នឹងដាក់ទណ្ឌកម្មប៉ូលីស និងកងទ័ព ពីបទប្រើអំពើហឹង្សា

ហ្សាការតា ៖ យោធាឥណ្ឌូណេស៊ី (TNI) បាននិយាយដោយធានាថា ខ្លួននឹងកាត់ទោស សមាជិករបស់ខ្លួន ដែលបានប្រព្រឹត្តអំពើហឹង្សា ខណៈការបំបែកកុបកម្ម ក្នុងសោកនាដកម្ម កាលពីថ្ងៃទី១ ខែតុលា នៅកីឡដ្ឋាន Kanjuruhan ក្រុង Malang ភាគខាងកើតកោះជ្វា ដោយបានឆក់យកជីវិត មនុស្សអស់១២៥នាក់ យោងតាមការចេញ ផ្សាយពីគេហទំព័រឌឺវីប៊ីស ។

មេបញ្ជាការ TNI លោក Andika Perkasa បាននិយាយថា សមាជិកត្រូវបានគេរកឃើញថា មានកំហុសនឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសព្រហ្មទណ្ឌ។ សកម្មភាព (របស់បុគ្គលិក TNI) ក្នុងវីដេអូ បានរីករាលដាលកាលពីម្សិលមិញ មិនស្ថិតក្នុងបរិបទ នៃការការពារខ្លួននោះទេ ។ វាជាអំពើឧក្រិដ្ឋ ព្រោះជនស៊ីវិលប្រហែលជា មិនចង់ប្រឈមមុខនឹងកងទ័ពទេ ។

លោក Andika ក៏បានជំរុញដល់សាធារណជន ឲ្យផ្ញើវីដេអូនៃសកម្មភាព របស់បុគ្គលិកយោធា ដែលបានប្រព្រឹត្តអំពើហិង្សាខ្លាំង ក្នុងពេលមានឧបទ្ទវហេតុ ទៅកាន់យោធា។ វីដេអូមួយបានរីករាលដាល នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សមាជិកនៃយោធាដែលចូលរួម សន្តិសុខនៅកីឡដ្ឋានបានធ្វើសកម្មភាព យ៉ាងឃោរឃៅដោយការទាត់អ្នកគាំទ្របាល់ទាត់ ។

ទន្ទឹមនឹងនេះ ប៉ូលិសឥណ្ឌូនេស៊ីបានបណ្ដេញប្រធានប៉ូលិសរបស់ Malang និងកំពុងស៊ើបអង្កេតមន្ត្រីជាងប្រាំបួននាក់ ត្រូវបានគេរកឃើញថា ជាអ្នកទទួលខុសត្រូវ ចំពោះការបញ្ចេញឧស្ម័នបង្ហូរទឹកភ្នែក នៅខាងក្នុងកីឡដ្ឋាន ។ សោកនាដកម្មនេះ បានកើតឡើងបន្ទាប់ពីក្រុម Arema FC បានចាញ់ក្រុម Persebaya Surabaya លទ្ធផល ៣-២ បង្កឲ្យមានកំហឹងរបស់អ្នកគាំទ្រ ដែលបានចូលទៅក្នុងទីលាន ដើម្បីប្រឈមមុខនឹងកីឡាករនិង មន្ត្រីរបស់ក្រុមបន្ទាប់ពីការប្រកួត ។

ទោះបីជាយ៉ាងណា ក៏ដោយ ស្ថានការណ៍កាន់តែតានតឹង ជាមួយនឹងកងកម្លាំងសន្តិសុខ បានបញ្ចេញឧស្ម័នបង្ហូរទឹកភ្នែកបណ្តាល ឲ្យអ្នកគាំទ្ររាប់ពាន់នាក់ នៅលើទីលានប្រញាប់ប្រញាល់ ចេញពី ពហុកីឡាដ្ឋានតាមច្រកទ្វារមួយ ដែលនាំឱ្យមានការរត់ជាន់គ្នា ។ មនុស្សមិនតិចជាង ៣២៣នាក់ក៏បានរងរបួសដែរ ។
ក្រុមសន្តិសុខស្ថិតនៅក្រោមសម្ពាធ បន្ទាប់ពីការប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងតំបន់បិទជិត ដែលជាការរំលោភលើគោលការណ៍ ណែនាំកីឡដ្ឋាន ដែលកំណត់ដោយ FIFA៕

Most Popular

To Top