បរទេស៖ រដ្ឋសភាជាតិរបស់ប្រទេសតួគី កាលពីថ្ងៃពុធម្សិលមិញនេះ បានឈានទៅដល់ការអនុម័ត ក្នុងការបញ្ជូនយោធារបស់ខ្លួនជាច្រើន ទៅកាន់ប្រទេសកាតា ដើម្បីជួយដល់កិច្ចការងារថែរក្សាសន្តិសុខ ឲ្យព្រឹត្តការណ៍ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២។

សភាជាតិតួគី នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានសរសេរថា៖តាមរយៈសំណើរសុំពីខាងភាគីកាតា និងត្រូវបានបញ្ជូនទៅដល់សភាជាតិ តាំងតែពីថ្ងៃសៅរ៍ ដើម្បីសុំឲ្យមានការជួយបញ្ជូនយោធាជាច្រើន ទៅឲ្យប្រទេសកាតា ក្នុងរយៈពេល៦ខែដើម្បីផ្តល់ប្រតិបត្តិការសន្តិសុខ ជូនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលគ្រោង នឹងដំណើរការនាខែវិច្ឆិកាខាងមុខ។
បន្ថែមពីលប្រទេសតួគីផងដែរ ក្នុងសូម្បីតែសហរដ្ឋអាមេរិកបារាំងអង់គ្លេសអ៊ីតាលី និងប៉ាគីស្ថានផង សុទ្ធតែបានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខ ជូនប្រទេសកាតាដូចគ្នាដែរ សម្រាប់ត្រៀមរៀបចំ ព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup ឆ្នាំ២០២២នេះ ខណៈដែលកាតាបានសារភាពថា ពិតជាមានចំនួនកងកម្លាំងសន្តិសុខ តិចតួចសម្រាប់កិច្ចការងារនេះ៕ ប្រែសម្រួល៖ស៊ុនលី
