អ៊ុយក្រែនគ្រោងនឹងចូលរួម ជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ក្នុងការធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ២០៣០ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ប្រធាន សមាគមបាល់ទាត់ នៃប្រទេសទាំង ៣ កាលពីថ្ងៃពុធ។
ប្រធានាធិបតីសម័យសង្គ្រាម របស់អ៊ុយក្រែនលោក Volodymyr Zelensky បានគាំទ្រនឹងការសម្រេចចិត្តនេះ បានហៅយល់ថារឿងនេះជា «និមិត្តរូបនៃការជឿជាក់ លើជ័យជម្នះរួមរបស់ [អឺរ៉ុប]»។
ប្រទេសអ៊ុយក្រែនកំឡុងពេលនេះ កំពុងតែស្ថិតក្រោមការយាយី ដោយសង្គ្រាមឈ្លានពាន ពីសំណាក់មហាអំណាចរុស្ស៊ី។ កន្លងមក អ៊ុយក្រែនក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ UEFA Euro ឆ្នាំ២០១២ ជាមួយប្រទេសប៉ូឡូញ។
អេស្ប៉ាញ-ព័រទុយហ្គាល់-អ៊ុយក្រែន នឹងប្រឈមមុខនឹងបេក្ខភាពដទៃៗទៀតរួមមាន ប្រទេសម៉ារ៉ុកមកពីអាហ្វ្រិក បេក្ខភាព ៤ប្រទេស អ៊ុយរុយហ្គាយ-អាហ្សង់ទីន-ប៉ារ៉ាហ្គាយ-ឈីលី មកពីអាមេរិកឡាទីន និងបេក្ខភាពអន្តរទ្វីប អេហ្ស៊ីប-ក្រិក-អារ៉ាប៊ីសាអ៊ូឌីត។
ស្ថាប័នបាល់ទាត់ពិភពលោក FIFA នឹងសម្រេចលើភាពជាម្ចាស់ផ្ទះ World Cup 2030 នៅឆ្នាំ២០២៤ ដោយមានការបោះឆ្នោតដោយប្រទេស-ដែនដីសមាជិកចំនួន ២០០៕ Source: Sabay