ដំណឹងដែលគ្រប់គ្នាមិនចង់លឺនោះ ត្រូវបានកីឡាករអាហ្សង់ទីន Lione Messi បានចេញមកបញ្ជាក់ប្រាប់ ដោយផ្ទាល់ហើយកាលពីថ្ងៃម្សិលមិញនេះថា គាត់នឹងមិនចូលរួម ព្រឹត្តិការណ៍បាល់ទាត់ទៀតឡើយ នៅក្រោយពេលដែលព្រឹត្តិការណ៍ បាល់ទាត់ក្នុងប្រទេសកាតានៅឆ្នាំនេះ។
នេះមានន័យថាបាល់ទាត់ជំនាន់ Messi និង Cristiano Ronaldo នឹងឈានមកដល់ទីបញ្ចប់ជាផ្លូវការទៅហើយ ពីព្រោះថាតារាដ៏ល្បីទាំងពីររូបនេះ នឹងមិនមានវត្តមានទៀតឡើយ ក្នុងការប្រកួតបាល់ទាត់ធំៗរបស់ក្រុមជម្រើសជាតិ ក្រោយចប់ព្រឹត្តិការណ៍នៅកាតាលើកនេះ។
Messiបាននិយាយបែបនេះថា៖ នេះគឺជាព្រឹត្តិការណ៍បាល់ទាត់ចុងក្រោយ សម្រាប់ខ្ញុំពិតមែន។ខ្ញុំកំពុងទន្ទឹងរងចាំពេលវេលានេះ មកដល់ហើយសង្ឃឹមថា ក្រុមរបស់យើងនឹងធ្វើបានល្អបំផុត សម្រាប់អាហ្សង់ទីន៕ ប្រែសម្រួល៖ស៊ុនលី