លោក Roy Keane បានលើកឡើងថា Arsenal គឺជាដៃគូប្រជែងធំបំផុត សម្រាប់ Man City ក្នុងការប្រជែងពាន Premier League នៅឆ្នាំនេះ។

ក្រុមលោក Mikel Arteta កំពុងឈរកំពូលតារាងលីគ បន្ទាប់ពីលេងបាន៩ប្រកួត មាន២៤ពិន្ទុនិងឈ្នះ៨ប្រកួត ។ ពួកគេគម្លាតឈរ លើក្រុមការពារតំណែងជើងឯក City មួយពិន្ទុ ។ លោក Keane ដែលជាអ្នកវិភាគមួយរូបរបស់ Sky Sport បានសរសើរ Arsenal ចំពោះទំនុកចិត្តរបស់ពួកគេក្នុងរដូវកាលនេះ ខណៈពួកគេមានបំណងចង់ប្រជែង ពាននៅរដូវកាលនេះ។
Kean បានបញ្ជាក់ថា កីឡាកររបស់កាំភ្លើងធំលេងជាមួយទំនុកចិត្ត និងមានកាយសម្បទាល្អ។ ពួកគេមានបទពិសោធន៍ល្អនៅតំបន់បម្រើ និងពោរពេញដោយកីឡាករវ័យក្មេងមានទេពកោសល្យ។ នៅពេលនេះពួកគេគឺជាគូប្រជែងដ៏ធំរបស់ Man City។
កាលពីចុងសប្ដាហ៍កន្លងទៅ Arsenal បានយកឈ្នះ Liverpool ៣-២ រក្សទម្រង់លេងល្អរបស់ខ្លួន។ អរគុណដល់គ្រាប់បាល់របស់ខ្សែប្រយុទ្ធ Gabriel Martinelli និង Bukayo Saka ដែលបានជួយក្រុមបាន៣ពិន្ទុយ៉ាងសំខាន់៕
