កីឡា

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ ៖ ក្រុមអាងអំណាចអ្នកធំ និងបោះបង់ការ ប្រកួតការប្រកួត កីឡាបាល់ទះដណ្តើម ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន នឹងដាក់ពិន័យ តាមបទបញ្ជា

ភ្នំពេញ ៖ លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ កីឡាបាល់ទះកម្ពុជា តំណាងលោកសន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការ នគរបាលជាតិ ប្រធានសហព័ន្ធកីឡា បាល់ទះកម្ពុជា និងអ្នកតំណាងក្រុមទំាង១១ ក្រុមបានអញ្ជើញ ចូលរួមពិធីសន្និសីទ សារព័ត៌មាន ការប្រកួតកីឡាបាល់ ទះដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឹនកីឡា ។

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ បានមានប្រសាសន៍ថា ក្រុមបាល់ទះជើងខ្លាំងទំាង ១១ក្រុម ប្រសិនបើមិនគោព របទបញ្ជាការប្រកួត និងអាងអ្នកធំណាមួយ ធ្វើឲ្យខួចព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទះដណ្តើមពាន រង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងបោះបង់ការប្រកួត ដោយសារតែដឹងក្រុមខ្លួនឯង ធ្លាក់ដោយស្វ័យប្រវត្តិ សហព័ន្ធនឹងដាក់ ពិន័យតាមបទបញ្ជាតែម្តង ។
កន្លងមកសកម្មភាពបែបនេះ បានឡើងជាង៦ ឬ៧ឆ្នាំមុនហើយ ដូច្នេះរូបលោក ជាអគ្គលេខាធិការ សហព័ន្ធ ត្រូវកែប្រែមិនឲ្យកើតមានឡើយ។
លោកអគ្គលេខាធិការបន្តថា ក្រុមដែលចូលរួមការប្រកួត ពានរង្វាន់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកនេះសុទ្ធសឹងជាក្រុមជើងខ្លាំង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងពិភពកីឡាបាល់ទះ ព្រមទំាងឆ្លងកាត់ការ ប្រកួតជាច្រើនថែមទៀត ហើយគោពរ បទបញ្ជាដូច្នេះការប្រកួតកន្លងមក។ ព្រឹត្តិការណ៍នេះ ចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ ។

ការប្រកួតខាងលើនេះ មាន១១ក្រុម ចូលរួមក្លិបកីឡាបាល់ទះវិសាខា ក្លិបកីឡាបាល់ទះរដ្ឋបាល រាជធានីភ្នំពេញ ក្លិបកីឡាក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក្លិបកីឡាបាល់ទះ បទបញ្ជាដ្ឋានអង្គរក្ស ក្លិបកីឡាបាល់ទះស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ក្លិបកីឡាក្លិបបាល់ ទះស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ។

ក្លិបកីឡាបាល់ទះ កងពលធំអន្តាគមន៍ លេខ៣ ក្លិបកីឡាបាល់ទះ កូននាគឧត្តរ ខេត្តឧត្តរមានជ័យ ក្លិបកីឡាក្លិបបាល់ទះ ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ក្លិបកីឡាបាល់ ទះក្រសួងមហាផ្ទៃ និង ក្លិបកីឡាបាល់ទះស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង សុទ្ធសឹងជាក្រុមជើងខ្លាំងប្រទេស ដែលមានសិទ្ធិ ចូលរួមការប្រកួតកម្រិតកំពូល ៕

Most Popular

To Top