ភ្នំពេញ ៖ ព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រភេទទម្ងន់ ៦០គីឡូកាម ឈានជើងចូលជុំទី៤ ហើយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនTV5 ។

អ្នកប្រដាល់ជើងខ្លាំងសូត្រ វាសនា ក្លិបបក្សីស្លាបដែក នៃសមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ ប៉ះអ្នកប្រដាល់ជើងខ្លាំងឃុន បូរ៉ា ក្លិបរស្មីភូមគាប ខេត្តបន្ទាយមានជ័យ ដោយទំាងនាក់២នេះ កាលជុំទី២ ទទួលបានជ័យជន្នះដូចគ្នា ដូចនេះសម្រាប់ជុំទី៤ ត្រូវម្នាក់ៗ ត្រូវការផ្តួលគូរប្រកួតឲ្យបាន ដើម្បីកក់កៅអីវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្ររៀងៗខ្លួន ។

ចំណែកមួយគូរ អ្នកប្រដាល់ ពុទ្ធ សំបូរ ក្លិបពុទ្ធសេរីវង្ស ប្រកួតអ្នកប្រដាល់ជើងរន្ទះ គង់ ហ៊ូវ ក្លិបគុហារព្រហ្មជ័យ ខេត្តសៀមរាប អ្នកប្រដាល់ទាំង២រូបនេះ សុទ្ធតែខ្លាំងៗដូចគ្នា កាលចាញ់នៅជុំទី២ ដោយសារតែការធ្វើប្រហេសដែរ។ ចំពោះការប្រកួតលើកនេះ សារសំខាន់ណាស់ សម្រាប់អ្នកទំាង២នាក់ ក្នុងនោះអ្នកប្រដាល់ណាចាញ់ នឹងធ្លាក់ដោយស្វ័យប្រវត្តិ ទោះបីនៅសល់មួយប្រកួតក៏ដោយ ។

ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះពិត ជាបានចូលរួមចំណែក ជាមួយ នឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាចូលរួមចំណែកផ្សព្វផ្សាយ នូវសមិទ្ធិផល រីកចម្រើន លើគ្រប់វិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួម ចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ៕
