កីឡា

តាកា បានព្រមានអ្នកគាំទ្រ ឲ្យត្រៀមខ្លួន សម្រាប់ការប្រកួតកីឡា បាល់ទាត់World Cup

ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អ្នករៀបចំការប្រកួតបាល់ទាត់ ពិភពលោកតាកា “Qatar World Cup” បានព្រមានអ្នកគាំទ្រ ឲ្យទប់ទល់នឹងការកកស្ទះ ក្នុងរយៈពេល២សប្តាហ៍ដំបូង នៃការប្រកួត នៅពេលដែលចំនួនអ្នកគាំទ្រ ខ្ពស់បំផុតនឹងប្រមូលផ្តុំរដ្ឋធានី របស់រដ្ឋឈូងសមុទ្រ ។

រថយន្តឯកជននឹងត្រូវបានហាមប្រាម ពីផ្លូវជាច្រើន ហើយអ្នករស់នៅក្បែរកីឡដ្ឋានមួយចំនួន នឹងត្រូវការការអនុញ្ញាត ដើម្បីចូលទៅកាន់គេហដ្ឋាន របស់ពួកគេ អ្នករៀបចំកម្មវិធី និងមន្ត្រីរដ្ឋាភិបាល បានប្រាប់សន្និសីទសារព័ត៌មាន ខណៈពួកគេបានគូស បញ្ជាក់ពីវិធានការ ដើម្បីជៀសវាងការ កកស្ទះការប្រកួត បាល់ទាត់ពិភពលោក ។ រដ្ឋដ៏តូចដែលមាន ប្រជាជន ២.៩ លាននាក់ នឹងក្លាយជារដ្ឋតូចបំផុត ក្នុងការរៀបចំការប្រកួតបាល់ ទាត់ពិភពលោកនឹងចាប់ផ្តើម នៅថ្ងៃទី ២០ ខែវិច្ឆិកា ។

ប្រទេសកាតា បានចំណាយប្រាក់រាប់ពាន់លានដុល្លារ លើបណ្តាញផ្លូវដែករថភ្លើងក្រោមដី គ្មានអ្នកបើកបរទំនើបដែលបម្រើដល់កីឡដ្ឋាន ចំនួន៥ក្នុង ចំណោមកីឡដ្ឋានទាំង៨ ហើយនឹងមានរថយន្តក្រុងបន្ថែមចំនួន ៣,២00 និងរថយន្តតាក់ស៊ី ចំនួន៣,000 នៅលើផ្លូវផងដែរ។ អ្នកគាំទ្រច្រើនជាងមួយលាននាក់ ត្រូវបានគេរំពឹងថា នឹងមកទស្សនាក្នុងអំឡុងពេល ២៩ ថ្ងៃ ។
ប៉ុន្តែនឹងមានការប្រកួតជាក្រុមចំនួន៤ ក្នុងមួយថ្ងៃរយៈពេល២សប្តាហ៍ដំបូង នៃការប្រកួត ហើយក្រុមមន្ត្រីកំពុង ទស្សន៍ទាយថា អ្នកគាំទ្រជាង ៣00,000 នាក់អាចនឹងកំពុងវាយលុកនៅ តាមដងផ្លូវនៃទីក្រុងងូហាក្នុងពេលតែមួយ នៅពេលថ្ងៃដ៏ខ្លាំងក្លាបំផុត។
អ្នករៀបចំកំពុងជំរុញអ្នកស្រុកឲ្យទទួលយក “ការដឹកជញ្ជូនឯកជន” រួមទាំងរថយន្តផ្ទាល់ខ្លួនរបស់ពួកគេប្រសិន បើពួកគេទៅប្រកួត។ សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការ រៀបចំបាននិយាយថា ពួកគេត្រូវបាន “លើកទឹកចិត្តឱ្យបើកបរតាម ដែលអាចធ្វើបាន” ហើយទុករថភ្លើង និងឡានក្រុងទៅកាន់អ្នកគាំទ្រ បរទេសរាប់លាននាក់ ដែលរំពឹងថា នឹងមកលេងអំឡុងពេលការប្រកួត ។

លោក Abdulaziz Al-Mawlawi នាយកផ្នែកចល័ត សម្រាប់គណៈកម្មាធិការរៀបចំកាតា បាននិយាយថា “យើងរំពឹងថានឹងមានការកកស្ទះ” ។ លោក Mawlawi បានប្រកាសថា ការមានការប្រកួតបួនដង ក្នុងមួយថ្ងៃគឺជាបញ្ហាប្រឈមមួយនៅក្នុងតំបន់ ឬទីក្រុងដូចជាដូហា ហើយយើងមានដំណោះស្រាយ ដើម្បីទៅដល់កីឡដ្ឋាន និងសម្រាប់ជីវិតប្រចាំថ្ងៃ ៕

Most Popular

To Top