កីឡាករខ្ចីជើង Tanguy Ndombele ដែលបច្ចុប្បន្នកំពុងលេង ក្នុងកុងត្រា បណ្តោះអាសន្ន ឲ្យក្លឹបអ៊ីតាលី Napoli នោះកំពុងបានទាក់ចិត្ត ក្លឹបអ៊ីតាលីនេះ យ៉ាងខ្លាំង ហើយជឿជាក់ថា ក្លឹបក៏មានការ ពេញចិត្តពេញថ្លើម ជាមួយនឹងទំរង់លេង របស់គាត់ខ្លាំងផងដែរដូចគ្នា។
The Goal ជឿជាក់ថា Napoli គឺកំពុងតែធ្វើការពិចារណា ដើម្បីអាចចាយលុយមួយចំនួន ក្នុងការទិញយកកីឡាកររូបនេះ ដាច់ចេញពីអង់គ្លេស តែម្តង ខណៈដែលបានដឹងហើយថា តម្លៃខ្លួន របស់កីឡាករវ័យ ២៥ឆ្នាំនេះ នៅពេលបច្ចុប្បន្ន មានប្រមាណជា ៣០លានអឺរ៉ូ។
បច្ចុប្បន្ន Napoli បន្តឈរនៅកំពូលតារាង Serie A និងកំពូលតារាង ក្នុងគ្រុប នៃការប្រកួតពានរង្វាន់ Champions League ជាមួយនឹងទំរង់លេង ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ៕
ប្រែសម្រួល៖ស៊ុនលី