កីឡា

IOC​ ៖ កីឡាអូឡាំពិក រដូវរងា២០២២ នៅទីក្រុងប៉េកាំង មានមនុស្សជាង ២ពាន់លាននាក់ បានទស្សនា

ក្រុងប៉េកាំង ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានប្រកាសថា ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ “Beijing 2022 Olympic Winter Games ” បានធ្វើការផ្សាយជាសកល ដោយមានអ្នកទស្សនា ជាង២ពាន់លាននាក់ លើពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

យោងតាមការស្រាវជ្រាវឯករាជ្យ ដែលធ្វើឡើង ក្នុងនាម IOCថា Beijing 2022 បានក្លាយជាការប្រកួត កីឡាអូឡាំពិក រដូវរងាចូលរួមដោយឌីជីថលបំផុត ក្នុងប្រវត្តិសាស្ត្រមានអ្នកទស្សនា ២.០១ ពាន់លាននាក់ កើនឡើង ៥ភាគរយ ពីការមើលការប្រកួត កីឡាអូឡាំពិក Pyeongchang ២០១៨ តាមរយៈទូរទស្សន៍លីនេអ៊ែរ និងវេទិកាឌីជីថល ។

អ្នកទស្សនាបានមើល សរុបចំនួន ៧១៣ ពាន់លាននាទី នៃការគ្របដណ្តប់ការប្រកួត តាមរយៈបណ្តាញដៃ គូសិទ្ធិប្រព័ន្ធផ្សព្វផ្សាយអូឡាំពិក ហើយប្រព័ន្ធផ្សព្វផ្សាយ សង្គមអូឡាំពិក ក៏ទទួលបានការចូលរួមចំនួន ៣.២ ពាន់លាន និងទាក់ទាញ អ្នកតាមដានថ្មីជាង ១១ លាននាក់នៅទូទាំងវេទិកាផ្សេងៗ ។

ស្ទើរតែពាក់កណ្តាល នៃអ្នកមើលបានស្ទង់មតិ បាននិយាយថា ពួកគេចង់មើលការ គ្របដណ្តប់ការ ប្រកួតអូឡាំពិកបន្ថែមទៀត នាពេលអនាគត ហើយ ៥៧ភាគរយនៃក្មេងជំទង់មានអាយុពី ១៣ ទៅ ១៩ ឆ្នាំ ចង់មើលការគ្របដណ្តប់ការ ប្រកួតអូឡាំពិក បន្ថែមទៀត ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
ប្រធាន IOC លោក Thomas Bach បាននិយាយថា Beijing 2022 ជាការប្រកួតអូឡាំពិករដូវរងា ដែលចូលរួមដោយឌីជីថលបំផុតក្នុងប្រវត្តិសាស្ត្រ។ ក្នុងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ជាមួយដៃគូសិទ្ធិប្រព័ន្ធ ផ្សព្វផ្សាយ របស់យើងនៅជុំវិញពិភពលោក ការគ្របដណ្តប់កាន់តែច្រើន ត្រូវបានផ្តល់ជូនជាងពេលមុន រួមទាំងចំនួនកំណត់ត្រា តាមរយៈវេទិកាឌីជីថល” ។

លោកបានបន្ថែមថា ជាមួយនឹង ទស្សនិកជន ទូទាំងពិភពលោកជាង ២ ពាន់លាននាក់ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅតែបន្តជាព្រឹត្តិការណ៍ កីឡាមួយ ក្នុងចំនោមព្រឹត្តិការណ៍កីឡា ដែលមានអ្នកទស្សនាច្រើនបំផុត នៅលើពិភពលោក៕

Most Popular

To Top