ភ្នំពេញ៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដាន ពិនិត្យការងារវឌ្ឍនភាពបច្ចេកទេស របស់សហព័ន្ធកីឡាជាតិ សម្រាប់ការរៀបចំប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ តំណាងសហព័ន្ធកីឡាជាតិទាំង៣៨ និងមន្ត្រីពាក់ព័ន្ធនានា។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្របគ្រង់ និងរៀបចំព្រឹត្តិការណ៍កីឡាបាននិយាយថា ការប្រកួ តកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២ ២ មាន៣៨ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន៧ មានវិញ្ញាសា៤០៥ នៅរាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។

លោក អ៊ុក សិទ្ធិជាតិ មានប្រសាសន៍ថា ការប្រកួតនេះក្នុងគោលបំណង ផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់ បានដាក់មន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាលរួចហើយ ដើម្បីអនុវត្តការរៀបចំប្រកួតជាក់ស្តែង លើទីលានប្រកួតទទួលបានចំណេះដឹង និងបទពិសោធន៍ កីឡាករ-កីឡាការិនី បានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទពិសោធន៍នៃការប្រកួតរៀបចំទីលានប្រកួតឲ្យ ស្របតាមស្តង់ដារតំបន់ ។

លោកបានបន្តថា ចំពោះរៀបចំពិធីបើក និងបិទឲ្យស្របតាមស្តង់ដារការប្រកួត ជាការសាកល្បងចុងក្រោយ សម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ៕
