កីឡា

Arsenal កំពុងចរចាកុងត្រាថ្មី ឲ្យប្រធានផ្នែកកីឡាលោក Edu

The Daily Mail ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងស្ថិតនៅក្នុងជំនួបពិភាក្សាគ្នា ជាមួយនឹងប្រធានផ្នែកកីឡា របស់ក្លឹបគឺលោក Edu ដោយសង្ឃឹមថា នឹងអាចផ្តល់កុងត្រារយៈពេលវែង ជាមួយគ្នាបន្ថែមទៀត។

ក្លឹបធំៗពីរនៅអឺរ៉ុបត្រូវបានគេជឿជាក់ថា ក៏កំពុងតាមចរចាយកបុរស ជនជាតិប្រេស៊ីលរូបនេះផងដែរ ប៉ុន្តែជឿជាក់ថា សាមីខ្លួនផ្ទាល់កំពុងរីករាយខ្លាំង ជាមួយនឹងការងារនៅទីនេះ និងមានបំណងចង់រស់នៅ ឲ្យបានយូរជាងនេះផងដែរ។

គួរឲ្យដឹងដែរថាក្លឹបកាំភ្លើងធំ Arsenal វិញក៏កំពុងសប្បាយរីករាយ ខ្លាំងជាមួយនឹងសមត្ថភាព ការងាររបស់គាត់ផងដែរ ជាពិសេសចុងក្រោយនេះ ដូចជាភាពជោគជ័យ ក្នុងការនាំយកកីឡាករ Gabriel Jesus និងកីឡាករ Oleksandr Zinchenko
កាលពីរដូវក្តៅផង និងកីឡាករមួយចំនួនដែលក្លឹប មិនចង់បានដែលត្រូវបានផ្ទេរ ចេញបានយ៉ាងមានប្រសិទ្ធភាពផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top