The Daily Express ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool នឹងអាចចុះហត្ថលេខានាំយក កីឡាករឆ្នើមរបស់ក្លឹប AC Milan ដែលមានឈ្មោះថា Sandro Tonali មករួមក្លឹបនៅពេលខាងមុខហើយ ក្នុងនោះក៏ដោយសារតែកីឡាករ Naby Keita ។
ប្រភពដដែលបានបន្តទៀតថា Keita ដែលមានកុងត្រានឹងត្រូវផុតកំណត់ នៅរដូវក្តៅខាងមុខទៅហើយនោះ នឹងចាប់ផ្តើមធ្វើការពិភាក្សាគ្នាជាមួយនឹងក្លឹប នៅខែមករានេះជាមិនខាន ហើយប្រសិនបើ Liverpool អាចធ្វើឲ្យ Keita ងាយស្រួលក្នុងការចាកចេញ ទៅចូលរួម AC Milan នោះជឿជាក់ថាវានឹងអាចជួយឲ្យ Liverpool អាចចរចានាំយក Tonali ពី AC Milan វិញផងដែរ។
គួរឲ្យដឹងដែរថាកន្លងមកគ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp គឺជាអ្នកដែលសរសើរសមត្ថភាព របស់កីឡាករខ្សែបម្រើរូបនេះយ៉ាងខ្លាំង ហើយជាពិសេសកីឡាករផ្ទាល់ ក៏ធ្លាប់បានអះអាងដែរថា កីឡាករ Thiago Alcantara គឺជាកីឡាករអាយដលរបស់គាត់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី