ភ្នំពេញ ៖ លោក ណយ ផាណា អគ្គលេខាធិការ នៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ឲ្យដឹងថា ការ ប្រកួតជ្រើសរើសជើឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២២ និងពានរង្វាន់ លោកបណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ២០២២ មាន ១៣ វិញ្ញាសាជាផែនការដាក់ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 នៅកម្ពុជា ហើយការប្រកួតមានកីឡាករ -កីឡាការិនី ៦៤ នាក់ គណៈកម្មការបច្ចេកទេស ៣៣ នាក់ និងមន្ត្រីស្ម័គ្រចិត្តមួយចំនួនទៀត ។

លោកអគ្គលេខាធិការបានបន្តថា ផែនការមេចុងក្រោយ ដែលយើងត្រូវដណ្តើម ឲ្យបានមេដាយមាស ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 នៅកម្ពុជាយើងបានប្តេជ្ញា ធ្វើឲ្យបាន មុននឹងធ្វើឲ្យបានលោកបានដាក់ផែនការកីឡាករ-កីឡាការិនីច្បាស់ច្រើនហើយ ចំណែកមួយក្រុមទៀត លោកបានបញ្ជូន ទៅហ្វឹកហាត់ ប្រទេសចិន ព្រមទាំងធ្វើតេស្តិ៍ប្រកួតបានច្រើនដែរ ។ ទោះបីយ៉ាងនេះ ក្តីលោកមានសង្ឃឹមថា កីឡាករ-កីឡាការិនី កាយសម្ព័ន្ធកម្ពុជានឹងទទួលបានលទ្ធផលល្អពេលត្រឡប់វិញនៅពេលការប្រកួតកីឡា SEA GAMES 2023 ។

លោកបានបន្ថែមថា ដោយអនុវត្តតាមកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡានោះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជារៀបចំការប្រកួតជ្រើសរើសជើឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៦ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ពហុកីឡដ្ឋានជាតិ ។

សហពក័ន្ធដាក់ចំនួន២វិញ្ញាសាធំៗ គឺវិញ្ញាសាកាយសម្ព័ន្ធអាទិស្ទិក(Men Artistic Gymnastics) ដោយចែកចេញជា ៨វិញ្ញាសាតូចទៀត និងវិញ្ញាសាកាយសម្ព័ន្ធ អាអេរ៉ូប៊ិកបរុសនារី (Menand women Aerobic Gymnastic) ចែកចេញជា៥វិញ្ញាសាតូចទៀត ៕




