TEHRAN៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា សិទ្ធិស្ត្រីបានត្រឡប់មកវិញហើយ ខណៈក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ត្រៀមខ្លួនសម្រាប់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” នៅប្រទេសកាតានាខែវិច្ឆិកា ខណៈពួកគេមិនដែលនៅឆ្ងាយនោះទេ។
ការតវ៉ាប្រឆាំងរដ្ឋាភិបាល បានលេបត្របាក់សាធារណរដ្ឋឥស្លាម បន្ទាប់ពីការស្លាប់របស់នាង Mahsa Amini អាយុ ២២ ឆ្នាំត្រូវបានឃុំខ្លួន ដោយចោទប្រកាន់ថា បានពាក់កន្សែងក្បាល ដែលចាំបាច់រលុងពេក។ ក្រុមកីឡាករបាល់ទាត់នឹងប្រឈមមុខជាមួយអង់គ្លេស វេលស៍ និងសហរដ្ឋអាមេរិក នៅខែក្រោយក្នុងប្រទេសកាតា បានសម្តែងការគាំទ្ររបស់ពួកគេ ចំពោះសិទ្ធិស្ត្រីរបស់អ៊ីរ៉ង់ ទោះបីជាមានការស្ទាក់ស្ទើរខ្លះៗក៏ដោយ។
ត្រឡប់ទៅខែមករា អ៊ីរ៉ង់បានបង្កើតចំណងជើង មិនត្រឹមតែដោយការផ្តួលអ៊ីរ៉ាក់ ១-០ ទទួលសិទ្ធិសម្រាប់ការប្រកួត World Cup ទី៣ជាប់ៗគ្នានោះទេ ប៉ុន្តែក៏ដោយសារតែស្ត្រី ២,000 នាក់ ត្រូវបានអនុញ្ញាតឲ្យចូលរួម ការប្រកួតនៅកីឡដ្ឋាន Azadi ក្នុងទីក្រុង Tehran ។ ២ខែក្រោយមក ស្ត្រីត្រូវបានរារាំងមិនឲ្យចូលរួមការប្រកួតផ្សេងទៀត ហើយត្រូវបានគេរាយការណ៍ថា ត្រូវបានគេបាញ់ថ្នាំម្រេច។
ជាធម្មតាស្ត្រីត្រូវបានហាមឃាត់ មិនឲ្យចូលរួមក្នុងការប្រកួតបុរស និងព្រឹត្តិការណ៍កីឡាផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩ ។ ក្រុមសិទ្ធិមនុស្សមួយបានអំពាវនាវឲ្យ FIFA បណ្ដេញអ៊ីរ៉ង់ចេញពីការប្រកួតនៅប្រទេសកាតា។
កងកម្លាំងសន្តិសុខបានបង្ក្រាបយ៉ាងហឹង្សា លើការតវ៉ានាពេលថ្មីៗនេះ។ Mehdi Taremi ខ្សែប្រយុទ្ធ ដែលស៊ុតបញ្ចូលទីក្នុងជ័យជម្នះលើប្រទេសអ៊ីរ៉ាក់ បានសរសេរនៅលើ Instagram ថា ខ្មាស់អៀន ពេលឃើញវីដេអូពីប្រទេសអ៊ីរ៉ង់អំពីអំពើហិង្សាលើស្ត្រីនៅតាមដងផ្លូវ៕ ដោយ៖លី ភីលីព