កីឡា

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ ការចុះMOU ជាមួយសមាគម កីឡាកម្ពុជា -អាមេរិក ដើម្បីអភិឌ្ឍ វិស័យកីឡាបាល់ទះកម្ពុជា ឲ្យមានភាពរីកចម្រើន ថែមទៀត

ភ្នំពេញ ៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាងលោកសន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ និងប្រធានសហព័ន្ធកីឡា បាល់ទះកម្ពុជា បានមានប្រសាសន៍ថា ការចុះMOU ជាមួយសមាគមកីឡាកម្ពុជា -អាមេរិកដើម្បីអភិឌ្ឍវិស័យ កីឡាបាល់ទះកម្ពុជា ឲ្យមានភាពរីកចម្រើនថែមទៀត ក្នុងនោះលោកបានផ្តោតលើការងារសំខាន់ជាចម្បងចំនួន២ ។

លោកអគ្គលេខាធិការបានបន្តថា ទី១ផ្តោតទៅប្រភេទ កីឡាបាល់ ទះឆ្នេរខ្សាច់ គឺកីឡាករ-កីឡាការិនី ជាពិសេសកីឡាការិនីបាល់ទះ ឆ្នេរខ្សាច់ប្រទេសកម្ពុជា មិនដែលមានឡើយ ដូច្នេះហើយកីឡាប្រភេទ កីឡាមួយនេះមិនត្រូវបានគ្មាន អ្នកផ្តួចផ្តើមរៀបចំកីឡាការិនីបាល់ទះ ឆ្នេរខ្សាច់នៅប្រទេសកម្ពុជា ។
លោកបានសំណូមពរ ដល់ភាគីសមាគមកីឡាកម្ពុជា-អាមេរិក ជួយស្វែងរកកីឡាករ-កីឡាការិនី នៅក្រៅប្រទេសមានសញ្ជាតិខ្មែរ ទូទាំងពិភបលោក ដែលមានឆន្ទៈចង់លេង ឲ្យប្រទេសកម្ពុជា ក្នុងករណ៍ពួកគាត់មាន ទេពកោតសល្យ គ្រប់គ្រាន់ដើម្បីក្លាយកីឡាករ-កីឡាការិនី យើងចូលរួមជាមួយក្រុម កីឡាករ-កីឡាការិនីបាល់ទះជម្រើជាតិ ទទួលបានលទ្ធផលល្អប្រសើរ នៅពេលកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំព្រឹតិ្តការណ៍ ការប្រកួតកីឡា SEA GAMES 2023 ។
លោកបានបន្ថែមថា ទី២ លោកក៏បានស្នើសុំស្វែករកកីឡាការិនី បាល់ទះក្នុងសាលបន្ថែមទៀត ដោយសារតែក្រុម កីឡាការិនី បាល់ទះក្នុងសាលយើង មានកម្រិតទាបខ្លាំង ធ្វើឲ្យយើង មានការពិបាក ក្នុងការប្រកួតប្រជែង ជាមួយក្រុមកីឡាការិនីបាល់ទះ ក្នុងសាលប្រទេសផ្សេងៗ នៅតំបន់អាស៊ីអាគ្នេយ៍ និងយើងគ្មានប្រវត្តិបង្កើត ក្រុមកីឡាការិនី បាល់ទះក្នុងសាលកម្ពុជា ប្រកួតប្រជែងជាមួយក្រុមបរទេសដែរ ។

ដូច្នេះ ទើបដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា បានសមេ្រចបង្កើត ក្រុមកីឡាការិនី បាល់ទះក្នុងសាលកម្ពុជាឲ្យបាន ទីបំផុតយើងបានបង្កើត ដោយបានជ្រើសរើសកីឡាការិនីចំនួន១៤នាក់ ធ្វើការហ្វឹកហាត់នៅប្រទេសចិនដែលមានរយៈពេល១៨០ថ្ងៃ ប៉ុន្តែនិយាយដោយស្មោះត្រង់គុណ ផលរបស់យើងមានកម្រិតទាប នៅឡើយ ព្រោះការប្រកួតនានា ចំពោះវិញ្ញាសាកីឡាការិនីបាល់ទះ ក្នុងសាលកម្ពុជាមិនសម្បូរបែបខុស ពីក្រុមបាល់ទះ ក្នុងសាលកីឡាករ ៕

Most Popular

To Top