BERN ៖ យោងតាមការ ចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា នៅក្នុងយុគសម័យ ដែលការពិន័យច្រើន ជាងពេលណាៗទាំងអស់ ត្រូវបានផ្តល់រង្វាន់នៅព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” ដោយសារតែការពិនិត្យវីដេអូ ស្វីសអាចពឹងផ្អែកលើ Yann Sommer ។
បញ្ជីឈ្មោះកីឡាករ ដែលបានស៊ុតបាល់បញ្ចូលទី ដោយអ្នកចាំទីសញ្ជាតិស្វីស ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នៃការប្រកួត ដ៏គួរឲ្យចាប់អារម្មណ៍គឺ Kylian Mbappé; Sergio Ramos, twice; Jorginho; Rodri Hernández; Tomas Soucek ។ ការសង្គ្រោះទល់នឹង Mbappé ជាពេលវេលាដ៏ល្អបំផុត របស់ Sommer ។ វាបានបិទការស៊ុតបាល់ប៉េណាល់ទី ឈ្នះលើម្ចាស់ជើងឯក World Cup បារាំង កាលពីឆ្នាំមុនក្នុងជុំទី ១៦ នៃជើងឯកអឺរ៉ុប ។
ការសង្គ្រោះជាមួយ Jorginho គឺជាហេតុផលមួយ ដែលស្វីសនឹងទៅប្រទេស កាតា ហើយអ៊ីតាលីនឹងនៅផ្ទះ ។ លោក Sommer បានគិតពីបច្ចេកទេស លោត និងទាត់យឺតរបស់ខ្សែបម្រើ ក្នុងការប្រកួតជម្រុះ បានបញ្ចប់លទ្ធផល 0-0 ចំណែក២ ខែក្រោយមកនៅទីក្រុងរ៉ូម Jorginho បានប្តូរស្ទីល ហើយបញ្ជូនបាល់ប៉េណាល់ទី នៅនាទីទី ៩០ លើសគ្រាប់របស់ Sommer ។ ការប្រកួតបានបញ្ចប់ លទ្ធផល ១-១ ធ្វើឲ្យស្វ៊ីសឈ្នះក្នុងពូល និងទម្លាក់អ៊ីតាលីទៅក្នុងវគ្គ Playoff ជាកន្លែង ដែលម្ចាស់ជើងឯក ៤សម័យកាលចាញ់ ។
ទូរទស្សន៍ស្វីសបានឆ្លុះបញ្ចាំង ពីមោទនភាពជាតិនៅ Sommer នៅពេលសង្គ្រោះបាល់ពី Soucek កាលខែកញ្ញា ក្នុងការប្រកួត Nations League។ អ្នកអត្ថាធិប្បាយបាននិយាយ ជាភាសាអាល្លឺម៉ង់ថា Yann គឺជាឃាតករពិន័យលេខ១ ក្នុងបាល់ទាត់អឺរ៉ុប ។ ការទាត់បាល់ប៉េណាល់ទី ចំនួន ២៩ លើកត្រូវបានផ្តល់រង្វាន់ នៅការប្រកួតបាល់ទាត់ ពិភពលោក ឆ្នាំ២០១៨ ដោយការពិនិត្យមើលវីដេអូ មានន័យថាមន្រ្តីខកខាន មិន បានជួបឧប្បត្តិហេតុតិច ជាងមុន ។ កម្រិតខ្ពស់បំផុតពីមុនគឺ ១៨ ក្នុងការប្រកួត World Cup មាន ៣២ ក្រុម ។
កាតានឹងក្លាយជាការប្រកួត បាល់ទាត់ពិភពលោក លើកទីបីរបស់ Sommer ហើយទីពីររបស់លោកជាអ្នកចាំទី ជម្រើសដំបូង ។ លោកបានលេង ៧៦ ប្រកួតសម្រាប់ក្រុមជម្រើសជាតិ ស្វីស។ Sommer មានអាយុ ៣៤ ថ្ងៃមុនការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្របានចាប់ផ្តើមអាជីពរបស់គាត់នៅ Basel ប៉ុន្តែបច្ចុប្បន្នគាត់កំពុង ស្ថិតក្នុងរដូវកាលទី ៩ របស់លោកនៅក្លិបអាល្លឺម៉ង់ Borussia Mönchengladbach។ យ៉ាងណាមិញ ការត្រៀមខ្លួនសម្រាប់ប្រទេសកាតា ត្រូវបានរំខានដោយរបួសកជើងឆ្វេង របស់លោកនៅថ្ងៃទី ១៨ ខែតុលា ៕ដោយ៖លី ភីលីព