កីឡា

Klopp រង​ការ​ពិន័យ​ ៣ម៉ឺន​ផោន​ ពី​សំណាក់​សមាគម ​បាល់ទាត់​អង់គ្លេស

អ្នក​ចាត់ការ​ក្លឹប Liverpool លោក Jurgen Klopp ត្រូវ​បាន​សមាគម​បាល់ទាត់​អង់គ្លេស ​ផាក​ពិន័យ​ចំនួន​ ៣ម៉ឺន​ផោន ពាក់ព័ន្ធ​នឹង​រឿង ​បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​ កាល​ពី​ប្រកួត​ប៉ះ​នឹង​ក្លឹប Manchester City នៅ​ក្នុង​ខែ​តុលា​នេះ ។

នៅ​ពេល​នោះ​ដែរ​ ក្លឹប Liverpool បាន​ឈ្នះ​ Man City ប៉ុន្តែ​លោក Klopp ទទួល​បាន​កាតក្រហម ដោយ​សារ​តែ​លោក​បញ្ចេញ​កំហឹង ​ដាក់​មន្ត្រី​ជំនួយ​ការ​អាជ្ញាកណ្ដាល ។

លោក​ Klopp នៅ​ពេល​នោះ​បាន​ធ្វើ​ការ​សុំទោស​ ចំពោះ​ទង្វើ​សកម្មភាព​របស់​ខ្លួន។

យ៉ាងណាមិញ ខាង​ក្លឹប Liverpool មាន​សិទ្ធិ​តវ៉ា​ នឹង​ការ​សម្រេច​ចិត្ត​មួយ​នេះ៕

Most Popular

To Top