កីឡា

Brighton លត់ក្រុមភ្ញៀវ Chelsea ដល់ទៅ៤គ្រាប់ ទល់នឹង១

ម្ចាស់ផ្ទះ Brighton បើកទ្វាកីឡាដ្ឋាន Andy Madley ទទួលស្វាគមន៍ការវិលត្រឡប់មកវិញ របស់គ្រូបង្វឹកលោក Potter ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ Chelsea កាលពីយប់មិញនេះធ្វើឲ្យអ្នកគាំទ្រ រីករាយយ៉ាងខ្លាំង។

Brighton សម្រុក Chelsea តាំងតែពីដើមតង់រហូតបានសម្រេចគ្រាប់បាល់ដំបូងភ្លាម នាទី៥ដោយកីឡាករ Leandro Trossardនិងបន្តរកបាន១គ្រាប់ទៀត នៅនាទីទី១៤ហើយមួយទៀតនាទីទី៤២ មុនចប់ការប្រកួតតង់ទី១។

Chelsea មិនអាចធ្វើអ្វីបានឡើយរហូតដល់ដើមតង់ទី១នាទីទី៤៨ទើបកីឡាករ Kai Harvertz រកបានមួយគ្រាប់មកវិញ ប៉ុន្តែមិនអាចជួយក្រុមបន្ថែមគ្រាប់ទៀតឡើយ និងរបូតមួយគ្រាប់ទៀតដោយកីឡាករ Pascal Grob នៅនាទីទី៩០បូក២។

ចប់ការប្រកួត Brigton យកបាន៣ពិន្ទុ ឈរនៅលេខរៀងទី៨ ក្នុងតារាងខណៈដែល Chelsea ធ្លាក់ទៅលេខរៀងទី៥មាន២១ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top