កីឡា

Newcastle យកបាន៣ពិន្ទុងាយៗ ពី Aston Villa ឡើង Top4 បណ្តោះអាសន្ន

ក្រុមម្ចាស់ផ្ទះ Newcastle ធ្វើបានល្អណាស់យប់មិញ ដោយអាចរកគ្រាប់បាល់ដល់ទៅ៤គ្រាប់ បំបាក់ក្រុមភ្ញៀវ Aston Villa ក្នុងទឹកដី Paul Tierneyដែលមានអ្នកចូលរួមទស្សនា យប់មិញដល់ទៅជាង៥២០០០នាក់។

កីឡាករ Callum Wilson រកបាន២គ្រាប់ម្នាក់ឯង នៅនាទីទី៤៥បូក៦និងនាទីទី៥៦ ដែលសុទ្ធតែជាបាល់ ពិន័យ១១ម៉ែត្រទាំងអស់ហើយ១គ្រាប់ទៀតរកបានដោយកីឡាករJoelinton នាទីទី៥៩និងគ្រាប់បាល់ចុងក្រោយ ដោយកីឡាករ Miguel Almiron នៅនាទីទី៦៧។

ចប់ការប្រកួត Newcastle យកបាន៣ពិន្ទុទៅឈរនៅលេខរៀងទី៤មាន២៤ពិន្ទុ តាមពីក្រោយ Spurs មាន២៦ពិន្ទុនិង Arsenal លេខរៀងទី២មាន២៨ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top