ភ្នំពេញ៖ សហព័ន្ធខែ្មរកីឡាហែលទឹក រៀបចំការប្រកួតកីឡាហែលទឺក “ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែមថុន” លើកទី៥ ឆ្នាំ២០២២ (The 5th HEM THON National Junior Swimming Championships 2022) ដែលនឹងប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញសូមជូនដំណឹងដល់ក្រសួង ស្ថាប័ន មន្ទីររាជធានី ខេត្ត សមាគម ក្លឹបកីឡាហែលទឹក ទាំងអស់ឲ្យបានជ្រាប។

ការប្រកួតកីឡាហែលទឺក “ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែមថុន” លើកទី៥ ឆ្នាំ២០២២ សហព័ន្ធខែ្មរកីឡាហែលទឹក បានដាក់កម្រិតអាយុកីឡាករ-កីឡាការិនីចូលរួមប្រកួតបានរួមមាន៖ ប្រភេទទី១ ៖ កុមារ៉ា កុមារី អាយុចាប់ពី ១០ឆ្នាំ ដល់ ១២ឆ្នាំ (គិតត្រឹមថ្ងៃប្រកួត)
ប្រភេទទី២ ៖កុមារ៉ា កុមារី អាយុចាប់ពី ១៣ឆ្នាំ ដល់ ១៥ឆ្នាំ (គិតត្រឹមថ្ងៃប្រកួត) និងប្រភេទទី៣ ៖
-យុវជន យុវនារី អាយុចាប់ពី ១៦ឆ្នាំ ដល់ ១៨ឆ្នាំ (គិតត្រឹមថ្ងៃប្រកួត)៕ដោយ៖លី ភីលីព


