ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បាននិយាយថា លោកប្រធានាធិបតីចិន Xi Jinping បានផ្ញើសាររម្លែកទុក្ខ កាលពីថ្ងៃអាទិត្យ ទៅកាន់លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះការរត់ជាន់គ្នា ដ៏សាហាវនៅសង្កាត់ Itaewon ទីក្រុងសេអ៊ូល បានសម្លាប់មនុស្ស ១៥៤ នាក់ រួមទាំងជនជាតិចិន ៤ នាក់ ក្នុងអំឡុងពេលពិធីបុណ្យ Halloween ។
នៅក្នុងសាររបស់លោក លោក Xi បានមានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានដឹងពីការរត់ជាន់គ្នា បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសសំខាន់ៗ ។ ក្នុងនាមរដ្ឋាភិបាលចិន និងប្រជាជនចិន លោក Xi បានសម្តែងនូវមរណទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការស្លាប់របស់ជនរងគ្រោះ និងការអាណិតអាសូរយ៉ាងស្មោះស្ម័គ្រចំពោះអ្នករងរបួស និងក្រុមគ្រួសារនៃសព ។
លោក Xi បានបន្តថា វាជារឿងអកុសលដែលជនជាតិចិន ជាច្រើននាក់បានរងរបួស ឬស្លាប់ក្នុងឧបទ្ទវហេតុនេះ ដោយបង្ហាញក្តីសង្ឃឹមថា ភាគីកូរ៉េខាងត្បូង នឹងមិនទុកចោល នូវកិច្ចខិតខំប្រឹងប្រែង ក្នុងការព្យាបាលអ្នករបួស និងដោះស្រាយបញ្ហាសមស្រប ជាមួយការតាមដាន ។ ចំណែកកាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី Li Keqiang បានផ្ញើសារចូលរួមរម្លែក ទុក្ខដល់លោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ។
គ្រោះមហន្តរាយដ៏អាក្រក់បំផុត របស់ប្រទេសរយៈពេលជាច្រើនឆ្នាំ ការរត់ជាន់គ្នាកាលពីថ្ងៃសៅរ៍មនុស្សជាង១៣០នាក់បានរងរបួសបានកើតឡើង ខណៈមនុស្សប្រហែល ១00,000 នាក់ បានប្រារព្ធពិធីបុណ្យ Halloween នៅតំបន់កម្សាន្តរាត្រី Itaewon ទីក្រុងសេអ៊ូល ។ យោងតាមប៉ូលីសថា ឧបទ្ទវហេតុនេះ បានកើតឡើង នៅម៉ោងប្រហែល ១០ និង ៣០ នាទីយប់ថ្ងៃសៅរ៍ នៅពេលមនុស្សជាប់គាំង និងបុក ខណៈហ្វូងមនុស្ស បានហក់ចូលទៅក្នុងផ្លូវតូច ចង្អៀតមួយ៕