ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងលោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាវាយសីកម្ពុជាបានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញទៅក្រុមអាជ្ញាកណ្ដាលថ្នាក់ជាតិរយៈពេល៥ថ្ងៃនៅទីលានហ្វឹកហាត់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។
លោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការនៃសហព័ន្ធកឡាវាយសីកម្ពុជាបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកីឡាវាយសីកម្រិតកម្រិតអន្តរជាតិមានរយៈពេល៥ថ្ងៃ មានសិក្ខាកាម សរុបចំនួន៤៨នាក់រៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា រួមសហការជាមួយសហព័ន្ធ កីឡាវាយសីអាស៊ី (BA)។ វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ក្នុងការឈានជើងចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023 លើកទី៣២នៅកម្ពុជា ដូច្នេះសិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សាឲ្យអស់ពីចិត្ត បើអ្នកទំាងអស់បេ្តជ្ញាចង់ធ្វើអាជ្ញាកណ្តាល ចៅក្រមហើយ ត្រូវព្យាយាមកុំអវត្តមានឡើយ។ សិក្ខាកាមនឹងអាចក្លាយជាអាជ្ញាកណ្តាល ចៅក្រមទៅតាមជំនាញរៀងរាល់មិនត្រូវគិតថា ខ្លួនក្លាយអាជ្ញាកណ្តាល ចៅក្រមកម្រិតទាប និងខ្ពស់ឡើយ ព្រោះជាអាជ្ញាកណ្តាល ចៅក្រមកម្ពុជាដូចគ្នា ។ ប្រសិនបើការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅកម្ពុជា។
លោកឧត្តមសេនីយ៍ឯក លី កុសល បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលរបស់អ្នកគ្រូសញ្ជាតិម៉ាឡេស៊ី Yau Lin Na មានរយៈពេល៥ថ្ងៃ គឺ២ថ្ងៃដំបូងរៀនទ្រឹស្ដី ហើយ៣ថ្ងៃបន្ទាប់គឺអនុវត្ត ផ្ទាល់ជាមួយការប្រកួតជម្រើសជាតិនេះតែម្ដង ហើយការអនុវត្តផ្ទាល់នេះគឺប្រើប្រាស់ភាសាអង់គ្លេស សុទ្ធសាធ ដូចគ្នាទៅនឹងការប្រកួតស៊ីហ្គេមអញ្ចឹងដែរ។ ខ្ញុំជឿជាក់ថា ចៅក្រម អាជ្ញាកណ្ដាលដែលបញ្ចប់ការហ្វឹកហាត់ បានរៀនសូត្របទពិសោធន៍ថ្មីៗពីអ្នកគ្រូ ដើម្បីរួមគ្នាជាមួយសហព័ន្ធក្នុងដំណើរឆ្ពោះទៅSEA GAMES ២០២៣។
លោកប្រធានបន្តថា វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ក្នុងការឈានជើងចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023 លើកទី៣២នៅកម្ពុជា ដូច្នេះសិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សាឲ្យអស់ពីចិត្ត បើអ្នកទំាងអស់បេ្តជ្ញាចង់ធ្វើអាជ្ញាកណ្តាល ចៅក្រមហើយ ត្រូវព្យាយាមកុំអវត្តមានឡើយ។ សិក្ខាកាមចង់ក្លាយជាអាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិត្រូវចេះភាសាអង់គ្លេសស្ទាត់ជំនាញ ដោយសារអាជ្ញាកណ្តាល ចៅក្រមគ្រប់រូបត្រូវចេះភាសាអង់គ្លេសដើម្បីនិយាយជាមួយអាជ្ញាកណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនីនៅពេលប្រកួត។