កីឡា

ខ្សែការពារជប៉ុន Yuta Nakayama បាត់បង់ឳកាស លេង World Cup ដោយសារការរងរបួស

អង់គ្លេស៖​ ​យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ខ្សែការពារជប៉ុន Yuta Nakayama នឹងខកខានការប្រកួត World Cup បន្ទាប់ពីរងរបួស ក្នុងការប្រកួតជើងឯកអង់គ្លេសមួយថ្ងៃ បន្ទាប់ពីមានឈ្មោះក្នុងក្រុមជម្រើសជាតិ។

កីឡាករ Nakayama បានមានបញ្ហាញសរសៃពួរ Achilles ដែលលេងឲ្យ Huddersfield ទល់នឹង Sunderland នៅថ្ងៃពុធ។ ក្រុម Huddersfield បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កីឡាករវ័យ ២៥ ឆ្នាំត្រូវការវះកាត់នឹងធ្វើឲ្យលោកអវត្តមាន ពេញមួយរដូវកាល។

ជប៉ុននឹងក្លាយជាក្រុមដំបូងក្នុងការប្រកួត World Cup នឹងទៅដល់ប្រទេសកាតានៅសប្តាហ៍ក្រោយ ហើយនឹងចាប់ផ្តើមកម្មវិធីរបស់ខ្លួន ទល់នឹងអាល្លឺម៉ង់នៅថ្ងៃទី ២៣ ខែវិច្ឆិកា។ ពូល E រួមមានអេស្ប៉ាញ និងកូស្តារីកាផងដែរ។

គ្រូបង្វឹក Huddersfield លោក Mark Fotheringham បាននិយាយថា យើងទាំងអស់គ្នាមានការខកចិត្តដែល Yuta នឹងមិនអាចចូលរួមជាមួយប្រទេសជប៉ុន សម្រាប់ការប្រកួត World Cup ដែលជាបទពិសោធន៍ ដែលគាត់ទទួលបានទាំងស្រុង។

កីឡាករដែលរងរបួសអាចត្រូវបានជំនួស នៅក្នុងក្រុមចំនួន ២៦ នាក់នៃក្រុមនីមួយៗរហូតដល់មួយថ្ងៃ មុនការប្រកួតលើកដំបូងរបស់ខ្លួន នៅក្នុងប្រទេសកាតា៕ ដោយ៖លី ភីលីព

Most Popular

To Top