នៅថ្ងៃនេះគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Spurs លោក Antonio Conte បានចេញមកលើកឡើង ទាំងមានទំនុកចិត្តថា កីឡាករខ្សែប្រយុទ្ធ Son Heung Min នឹងអាចមានសុខភាពល្អជាធម្មតាមកវិញ ទាន់ពេលប្រកួតបាល់ទាត់ពិភពលោក ដែលគ្រោងធ្វើនៅចុងខែនេះ ។
តារាឆ្នើមកូរ៉េខាងត្បូងរូបនេះតែងតែសង្ឃឹមថា នឹងអាចបង្ហាញខ្លួន លេងឲ្យក្រុមជម្រើសជាតិ នៅកាតាក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះប៉ុន្តែកំពុងជួបបញ្ហាគម្រាមកំហែងដោយសាររបួស ក្នុងការប្រកួតជាមួយនឹង Marseille និងបានបន្តសម្រាកក្នុងការប្រកួតដ៏សំខាន់យប់មិញដែលចាញ់ Liverpool ក្នុងលទ្ធផល២ទល់នឹង១នោះផងដែរ។
លោកគ្រូ Conte បាននិយាយថា៖ Sonny បានទទួលសាររបស់ខ្ញុំ ហើយក្រោយការវះកាត់។ គាត់អាក់អន់ចិត្តពិតមែនចំពោះស្ថានភាពនេះតែខ្ញុំក៏ធ្លាប់ជាកីឡាករដែលដូច្នេះខ្ញុំដឹងថា World Cup វាសំខាន់ប៉ុណ្ណា។សង្ឃឹមថាគាត់នឹងវិលវិញទាន់ពេលវេលាពីព្រោះថាពេលនេះ គាត់នៅសម្រាកនៅផ្ទះមិនមែននៅមន្ទីរពេទ្យឡើយ៕ ប្រែសម្រួល៖ស៊ុនលី