Aston Villa បើកទ្វាផ្ទះ Villa Park ស្វាគមន៍ភ្ញៀវបិសាចក្រហម Man UTDខណៈដែលជាការប្រកួតដំបូងរបស់គ្រូបង្វឹកថ្មីគឺលោក Unai Emery ដោយមិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។
៣គ្រាប់របស់ម្ចាស់ផ្ទះបានធ្វើឲ្យ Aston Villa យកបាន៣ពិន្ទុងាយៗពី Man UTD ដែលស៊ុតបានតែ១គ្រាប់ហើយកាត់បន្ថយសំពាធរបស់ក្រុមដែលកំពុងឈរនៅ ក្បែរទៅនឹងបាតតារាងនៅឡើយ។
១គ្រាប់ដំបូងកើតឡើងដោយកីឡាករ Leon Bailey នៅនាទីទី៧និងបានតែប៉ុន្មាននាទីប៉ុណ្ណោះកីឡាករ Digne ស៊ុតបាល់ហ្វ្រ៊ីឃីកមួយទៀតនៅនាទីទី១១មុនបញ្ចប់ការប្រកួត ខណៈដែល Man UTD តាមមួយគ្រាប់វិញដោយ Luke Shaw ដែលស៊ុតទៅចំខ្សែការពារ Ramseyនិង reflect បាន១គ្រាប់វិញ។
ចូលតង់ទី២មិនបាន៥នាទីផងកីឡាករ Ramsey អាចរកបាន១គ្រាប់មកវិញសងអ្វីដែលគាត់បានប្រហែសគ្រាប់ឲ្យទៅ Man UTD ធ្វើឲ្យលទ្ធផលចប់ការប្រកួត Villa ស៊ុតបាន ៣គ្រាប់និង Man UTD ស៊ុតបតែន១គ្រាប់៕
ប្រែសម្រួល៖ស៊ុនលី