កីឡា

លោក បុង ប៊ុនហួន ៖ សហព័ន្ធខ្មែរ កីឡាហែលទឹក កំពុងជំរុញបណ្តុះបណ្តាល កីឡាករ-កីឡាការិនី ថ្នាល ដើម្បីអភិឌ្ឍ ធនធានមនុស្ស

ភ្នំពេញ ៖ លោក បុង ប៊ុនហួន រដ្ឋលេខា ធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក បានមានប្រសាសន៍ថា សម្រាប់ប្រទេសក្រៅ ចាប់ផ្តើមហ្វឹកហាត់កីឡាករ -កីឡាការិនី ចាប់តំាងក្មេង ដូច្នេះហើយ ទើបសហព័ន្ធខ្មែរ កីឡាហែលទឹក យើងងារទៅរកជំរុញបណ្តុះបណ្តាល កីឡាករ-កីឡាការិនីថ្នាលដើម្បីអភិឌ្ឍ ធនធានមនុស្សឲ្យបានច្រើន ។

លោកអនុប្រធានបន្តថា ប្រទេសគេចាប់ផ្តើម ហ្វឹកហាត់ពីអាយុ ៦ ឆ្នាំ ៨ឆ្នាំ និង១០ឆ្នាំយឺត ការហ្វឹកហាត់ តាមរយៈក្លិបឯកជន ជាច្រើនដូចប្រទេសថៃ ក្នុងទីក្រុង បាងកក មានច្រើនណាស់ មិនមែនដូចយើងមានតែ ៨ក្លិបប៉ុណ្ណោះឡើយ ។ ការហ្វឹកពីក្មេងតទៅ១០ឆ្នាំ ក្រោយយើងមានសង្ឃឹម ប៉ុន្តែយើងត្រូវតែធ្វើការហ្វឹកហាត់ រហូតទើបទទួលបាន លទ្ធផលល្អប្រសើរ ។

លោក បុង ប៊ុនហួន រដ្ឋលេខា ធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន សហព័ន្ធខ្មែរកីឡាហែលទឹក តំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធ ខ្មែរកីឡាហែលទឹក និងអ្នកតំណាងឲ្យនាយកដ្ឋានកីឡា និងអង្គភាពកីឡាអញ្ជើញ ចូលរួមការប្រកួតកីឡា ហែលទឹក “ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែមថុន” លើកទី៥ ឆ្នាំ២០២២ (The 5th HEM THON National Junior Swimming Championships 2022) នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ដែលរៀបចំ ដោយសហព័ន្ធខែ្មរ កីឡាហែលទឹក ។

លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខែ្មរកីឡាហែលទឹកបានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើងរំលឹកនូវគុណូបការៈ និងស្នាដៃរបស់ ព្រឹទ្ធាចារ្យ ហែម ថុនបានខិតខំប្រឹងប្រែងរៀបចំសហព័ន្ធខ្មែរកីឡាហែលទឹក ឲ្យកកើតឡើងវិញ តាំងពីរបបសម័យសង្គ្រាមប្រល័យពូជសាសន៍ និងអាចដំណើរការមក ដល់ពេលបច្ចុប្បន្ននេះ ។

ការរៀបចំកម្មវិធីប្រកួតកីឡាហែលទឹកនេះប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ដែលយើងរំលឹកនូវស្នាដៃរបស់ ព្រឹទ្ធាចារ្យ ហែម ថុន បានប្រឹងប្រែង ពុះពារ សម្រាប់ការប្រកួតកន្លង មក ហើយម្យ៉ាងទៀត ដើម្បីបំផុសវិស័យកីឡាហែលទឹកនៅកម្ពុជា ជាពិសេសផ្តល់ ឱកាស ឲ្យកីឡាករ-កីឡាការិនីវ័យក្មេង បានចូលរួមការប្រកួត បង្ហាញទេពកោសល្យ និងសមត្ថភាព ដើម្បីយល់ដឹងពីរការប្រកួត ទទួលបានបទពិសោធន៍ ៕

Most Popular

To Top