GENEVA ៖ នេះបើតាមការប្រកាស របស់ FIFA កាលពីថ្ងៃចន្ទថា កីឡាករបាល់ទាត់ទាំងអស់ និងអ្នកស្ម័គ្រចិត្ត នៅព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ ពិភពលោក “FIFA World Cup 2022” នឹងអាចជាវកម្មវិធីសុខភាពផ្លូវចិត្ត ដោយឥតគិតថ្លៃ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
ស្ថាប័នគ្រប់គ្រង បាល់ទាត់ពិភពលោក បាននិយាយថា FIFA និង Calm ជាកម្មវិធីសម្រាប់ការគេង និងសមាធិនឹងផ្តល់ សេវាកម្មនៅ World Cup នាពេលខាងមុខ ក្នុងប្រទេសកាតា រួមជាមួយនឹងការប្រកួត បាល់ទាត់ពិភពលោកនារី ឆ្នាំ ២០២៣ និង Nations Cup ២០២៣ ។
កីឡាករ គ្រូបង្វឹក អ្នកស្ម័គ្រចិត្ត និងបុគ្គលិករបស់ FIFA នឹងទទួលបានការជាវ ដោយឥតគិតថ្លៃ ដោយអ្នកគាំទ្រ បានផ្តល់ការជាវពាក់កណ្តាល តម្លៃមុនការប្រកួតបាល់ទាត់ ពិភពលោក និងព្រឹត្តិការណ៍ FIFA ផ្សេងទៀត ។ FIFA ក៏បានចាប់ផ្តើមយុទ្ធនាការ #ReachOut ដើម្បីបង្កើន ការយល់ដឹងអំពីរោគសញ្ញា នៃស្ថានភាពសុខភាពផ្លូវចិត្ត ៕