សេអ៊ូល៖ គ្រូបង្វឹកកូរ៉េខាងត្បូងលោក Paulo Bento បាននិយាយថា កីឡាករ Son Heung-min ដែលរងរបួសនឹងពិតណាស់ត្រូវបានជ្រើសរើសក្នុងក្រុម World Cup របស់លោក ប៉ុន្តែមិនអាចនិយាយបានថា តើប្រធានក្រុមរបស់លោកនឹងសាកសម សម្រាប់ការប្រកួតដំបូងរបស់ប្រទេស ក្នុងប្រទេសកាតានោះទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ខ្សែប្រយុទ្ធរបស់ Tottenham បានទទួលការវះកាត់ ដោយជោគជ័យដើម្បីជួសជុល ការបាក់ឆ្អឹងភ្នែក រងការឈឺចាប់នៃការប្រកួត Champions League ២-១ លើក្រុម Marseille កាលពី៩ថ្ងៃមុន។ កីឡាករ Son បានសរសេរនៅលើទំព័រ Instagram របស់លោកថា ការលេងនៅ World Cup គឺជាក្តីសុបិនកាលពីកុមារភាពរបស់លោក ហើយថាលោកមិនអាចរង់ចាំតំណាង ឲ្យប្រទេសដ៏ស្រស់ស្អាត របស់យើងបានទេ។
លោក Bento បានច្រានចោល ការព្រួយបារម្ភអំពី Son ខកខានការប្រកួត World Cup ដោយការប្រកួតដំបូងរបស់កូរ៉េខាងត្បូងក្នុងពូល H ជាមួយអ៊ុយរូហ្គាយនៅថ្ងៃទី ២៤ ខែវិច្ឆិកា នៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ។ លោក Bento បានប្រាប់អ្នកយកព័ត៌មានថា ពិតណាស់លោកនឹងត្រូវបានជ្រើសរើស។ ប៉ុន្តែលោកបានបន្តថា Son គួរតែត្រូវបានផ្តល់ពេលគ្រប់គ្រាន់សះស្បើយ តាមដែលអាចធ្វើទៅបាន»។
លោក Bento បានបន្ថែមថា អំពីទិដ្ឋភាពផ្សេងទៀត យើងគួរតែពិនិត្យមើល ហើយយើងគួរតែវិភាគពីមួយថ្ងៃ ទៅមួយថ្ងៃ។ យើងមានពេលវេលាដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ និងការសម្រេចចិត្តដ៏ល្អបំផុត សម្រាប់យើងទាំងអស់គ្នា។ Son ធ្លាប់លេងនៅ World Cup 2018 នៅរុស្ស៊ី នឹងចង់ត្រឡប់មកវិញ ឲ្យបានឆាប់តាមអាចធ្វើទៅបាន៕ ដោយ៖លី ភីលីព