កីឡា

CR7៖ខ្ញុំមិនមានការគោរពឡើយចំពោះលោក Ten Hag

កីឡាករប៉ទុយហ្គាល់សាជាថ្មីកំពុងធ្វើឲ្យបណ្តាញសារព័ត៌មាន ចេញផ្សាយព្រោងព្រាតសាជាថ្មីអំពីទំនាក់ទំនង យ៉ាងរង្គោះរង្គើរជាមួយនឹងគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD លោក Erik Ten Hag តាមរយៈពាក្យមួយឃ្លាថា៖ខ្ញុំមិនមានអ្វីដែលត្រូវគោរពចំពោះលោក Ten Hagឡើយ។

CR7 ថ្លែងបែបនេះថា៖ខ្ញុំមិនគោរពគាត់ពីព្រោះថា គាត់មិនដែលបង្ហាញពីក្តីគោរពចំពោះខ្ញុំឡើយ។ប្រសិន បើអ្នកមិនគោរពខ្ញុំតើឲ្យខ្ញុំទៅគោរពអ្នកវិញយ៉ាងដូចម្តេច?។ លើសពីនេះ CR7 ក៏បានបញ្ជាក់ថាមានអារម្មណ៍
ថាត្រូវបានក្លឹបក្បត់គាត់និងបន្ទោសមានបញ្ហាកើតឡើងជាបន្តបន្ទាប់ នៅក្លឹបធ្វើឲ្យលោកមានអារម្មណ៍មិនសប្បាយចិត្តនោះឡើយ។

ស្ថានភាពបែបនេះកាន់តែក្តៅឡើងជាពិសេស នៅអំឡុងពេលដែលកីឡាករ CR7 បានសម្រេចចិត្តដើរចេញពីក្លឹបក្នុងការប្រកួតប៉ះនឹង Spurs កាលពីពេលកន្លងមកហើយហើយ ជឿជាក់ថា ក៏នឹងក្លាយទៅជាការប្រកួតចុង ក្រោយរបស់គាត់ដែរពីព្រោះ ចាប់តាំងពីពេលនោះមកលោក Ten Hag មិនដែលបានដាក់ឲ្យ CR7 លេងទៀតឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top