ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ៣រូបបានយកឈ្នះ លើអ្នកប្រដាល់ជើងខ្លាំងថៃ និងឡាវមុនទឹកទី៥ទំាងអស់គ្នាលើសង្វៀន TV5 ព្រែកកំពឹសនាយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៃព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាម អ្នកប្រដាល់កម្ពុជា ឡៅ សៃណេត ក្លិបបញ្ជាការដ្ឋានទ័ពពិសេសបានផ្តួលអ្នកប្រដាល់ថៃ Phet Nakhorn ប្រភេទទម្ងន់៥១គីឡូក្រាម ឲ្យសន្លប់ត្រឹមទឹកទី៤ ។


សៃណេតជាអ្នកប្រដាល់ជើងថ្មីបានសាងកេរ្តិ៍ឈ្មោះបានយ៉ាងឆាប់រហ័សដោយសារស្នៀតកែង និងជង្គង់របស់គេ។ ឡៅ សៃណេតបានវាយសម្រុកលើអ្នកប្រដាល់ថៃតំាងពីទឹកទី១រហូតដែលធ្វើឲ្យអ្នកប្រដាល់ថៃពិបាកទប់នឹងស្នៀងកែង និងកណ្តាប់ដៃ។ លុះចូលទឹកទី៤ ឡៅ សៃណេតប្រើកណ្តាប់ដៃផ្តួលអ្នកប្រដាល់ថៃ Phet Nak ត្រឹមទឹកទី៤តែម្តង។


ចំពោះអ្នកប្រដាល់កម្ពុជា ប៊ន ពន្លឹក ក្លិបនាគរាជចតុមុខឈ្នះអ្នកប្រដាល់ឡាវ Fang Khung Lek ប្រភេទទម្ងន់៥១គីឡូក្រាមត្រឹមទឹកទី១ ។ ដោយឡែក អ្នកប្រដាល់ ខាំ ខ្លានាង ក្លិបមហិទិរិទ្ធមេសថ្ងកខេត្តស្វាយរៀងប៉ះជាមួយអ្នកប្រដាល់ឡា វChav Fang Khung ប្រភេទទម្ងន់៥៤គីឡូក្រាមត្រឹមទឹកទី២ ។

ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះពិតជាបានចូលរួមចំណែកជាមួយនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជាចូលរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធិផលរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖លី ភីលីព
