កីឡា

Man UTD ពិចារណា លប់ចោលកុងត្រា CR7 ដែលនៅសល់ ត្រឹមខែមករានេះ

ក្រោយហេតុការណ៍បទ សំភាសពិឃាតរបស់កីឡាករ CR7 ជាមួយនឹងលោក Pier Morgan បានមួយថ្ងៃ ក្លឹបបិសាចក្រហម Man UTD បានចេញ សេចក្តីថ្លែងការណ៍ ឆ្លើយតបភ្លាមទៅនឹង ប្រធានបទដ៏ក្តៅគគុកមួយនេះ ហើយជឿជាក់ថា ក៏កំពុងពិចារណា លប់ចោលកុងត្រាជាមួយគ្នាផងដែរ។

The Telegraph ជឿជាក់ថាបិសាចក្រហម Man UTD នឹងមិនរក្សា ទុកកុងត្រារបស់ CR7 ទៀតឡើយក្រោយការផ្តល់បទ សំភាសរិះគន់ខ្លាំង មកលើក្លឹបផង គ្រូបង្វឹកផងនិងគណកម្មការគ្រប់គ្រង ក្លឹបផងរបស់កីឡាករ ប៉ទុយហ្គាល់រូបនេះ ។

ទោះបីជាយ៉ាងណា ក្តីប្រភពដដែល បានបញ្ជាក់ដែរថា ក្លឹបនឹងយល់ព្រមលប់ចោលកុងត្រា ជាមួយគ្នានៅខែមករាខាងមុខនេះ ក្នុងករណីដែលកីឡាករ នឹងមិនធ្វើការទាមទារ ប្រាក់កម្រៃ នៅក្នុងពេលវេលា ដែលនៅសេសសល់ក្នុងកុងត្រា ទាំងអស់នោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top