កីឡា

វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលចៅក្រមកីឡាប្រដាល់គុនខ្មែរកម្រិតមធ្យម

ភ្នំពេញ៖នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ និន ភិរម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ​ តំណាងលោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ កម្រិតមធ្យម ឆ្នាំ២០២២។

ក្នុងពិធីនោះដែរ ក៏មានការចូលរួមពីសំណាក លោក ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ហេង ខុស ឃន អគ្គលេខាធិការ សហព័ន្ធ និងលោកទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ជាអគ្គលេខាធិការរងសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងបន្ថែម លើសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម ដើម្បីត្រៀមការរៀបចំការប្រកួតកីឡាជាតិលើកទី៣ នាពេលខាងមុខ ដោយមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រជុំមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ៕​ដោយ៖លី ភីលីព

Most Popular

To Top