ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ និន ភិរម្យ អនុប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ តំណាងលោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ម៉ិល កាដូ អនុប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ និង លោកទុយ ប៊ុនហឿន អនុប្រធាន នាយកដ្ឋាន អប់រំកាយ និងកីឡាបានអញ្ជើញ ចូលរួមជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ កម្រិតមធ្យម ឆ្នាំ២០២២ នៅប្រជុំមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។
លោកឧត្តមសេនីយ៍ទោ និន ភិរម្យ បានមានប្រសាសន៍ថា រយៈពេលនៃការកកើតសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអាជ្ញាកណ្តាល ចៅក្រមមានកម្រិតខ្ពស់ ព្រមទំាងកាន់តែច្បាស់ ដោយសាយសហព័ន្ធយើងខុស ពីសហព័ន្ធដទៃទៀត ព្រោះអាជ្ញាកណ្តាល ចៅក្រមរៀន ហើយអនុវត្តមាន ផ្ទាល់តាមស្ថានីយ៍ ទូរទស្សន៍តែម្តង ចំណែកសហព័ន្ធគេរៀន ហើយទុក នៅពេលមានកម្មវិធី ប្រកួត ទើបចាប់ផ្តើមអនុវត្តមាន ។
លោកបានបន្តថា យើងរៀនផង អនុវត្តផង យើងអាចដកស្រង់ បទពិសោធន៍ខ្លួនឯង តាមតាមស្ថានីយ៍ទូរទស្សន៍នូវចំណុចល្អរបស់ខ្លួន ហើយើងជាមន្ត្រី បច្ចេកទេសនៅមានចំណុចខ្វះខាត និងផ្តល់ពិន្ទុមិនបានល្អ ក្នុងនោះ អាជ្ញាកណ្តាល ចៅក្រម៥នាក់ លទ្ធផលចេញមក ៤នាក់ទល់១នាក់ ដូច្នេះត្រូវសិក្សាខ្លួនឯងវិញ ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រឹង បន្ថែមលើសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម ដើម្បីត្រៀមការរៀបចំការ ប្រកួតកីឡាជាតិលើកទី៣ នាពេលខាងមុខ ៕