ភ្នំពេញ ៖ ព្រឹត្តការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ កីឡាចំនួន ១៥ ប្រភេទការប្រកួតជាផ្លូវការ ហើយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ នៅតាមទីលានប្រកួត ដែល ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ ដូចជាពហុកីឡដ្ឋានជាតិ អូឡាំពិក ស្តាតចាស់ និងពហុកីឡដ្ឋានជាតិ មរតកតេជោ ។

ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន៣៨ប្រភេទកីឡា និង កីឡាប៉ារ៉ាឡាំពិក ចំនួន ៧ប្រភេទកីឡា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសា នឹងធ្វើឡើងនៅ រាជធានីភ្នំពេញ, ខេត្តកែប, ខេត្តកំពត, ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។

ការប្រកួតកីឡាជាតិលើកទី ៣ នេះចាប់ផ្តើមប្រភេទកីឡាចំនួន ២០ រួមមាន៖កីឡាហែលទឹក កីឡាបាល់បោះ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាចំបាប់ កីឡាតេក្វាន់ដូ ITF កីឡាវាយកូនបាល់ កីឡាវូវីណាម កីឡាយូដូ កីឡាសីដក់ កីឡាអ៊ុកចត្រង្គ កីឡាហុងគី កីឡាឃិតបុកស៊ីង កីឡាជីជីតស៊ូ និងកីឡាវាយកូនហ្គោល។ ចំពោះការប្រកួតប្រភេទកីឡាប៉ារ៉ាឡាំពិក មានប្រភេទកីឡាចំនួន ០៧ រួមមាន៖អត្តពលកម្ម,ហែលទឹក, បាល់បោះ, បាល់ទះ, វាយសី, វាយកូនឃ្លីលើតុ, បូស្យា និងមានវិញ្ញាសា ៨០។

ពិធីបើកការប្រកួត នឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨:០០នាទី និងពិធីបិទ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨:០០នាទី នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ពិធីបើក និង ពិធីបិទ មានការចូលរួមពីភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ប្រតិភូកីឡា និងកម្លាំងមហាជន ដែលមានការចាត់តាំង (មានប័ណ្ណចូលរួម) ប្រមាណ ៤៣ ០០០នាក់៕
