ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានគណៈកម្មការ ទទួលបន្ទុករួម នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការជំនាញ នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ស្តីពីការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ព្រមទំាងចូលរួម ពីសំណាក់ប្រធាមន្ទីររាជធានីខេត្តទំាង២៥ ក្រសួង ៣ និងសហព័ន្ធកីឡាជាតិទំាង៣៨ ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនី ចូលរូមទំាងអស់គ្នា ត្រូវត្រូវប្រកាន់ភ្ជាប់ នូវក្រមសីលធម៌ការ ប្រកួតឲ្យល្អប្រសើរ និងត្រូវចេះគោពរគ្នា ទៅវិញទៅមក ទើបធ្វើឲ្យយើងទទួលបានជ័យជម្នះទាំងស្មារតី និងសាមគ្គីភាព របស់កីឡាករ-កីឡាការិនី ប្រតិភូកីឡាមកពី២៥រាជធានី-ខេត្ត និង ក្រសួងចំនួន៣ ដែលមានចំនួនកីឡាករ -កីឡាការិនី ចូលរួមប្រកួតប្រជែងមេដាយច្រើន ជាងគេសូមខិតខំប្រឹងប្រែង ឲ្យបានល្អប្រសើរ ។

លោករដ្ឋមន្ត្រីក្រសួងអប់រំបានបន្តថា ការប្រកួតនេះជាការពង្រឹង គុណភាពការរៀបចំរបស់សហព័ន្ធកីឡាជាតិ ទាំងអស់ សម្រាប់ការប្រកួតកីឡា SEA GAMES 2023 ក្នុងការបណ្តុះបណ្តាល ធនធានមន្ត្រីរៀបចំ អាជ្ញាកណ្តាល ចៅក្រម និងបានផ្តល់ឱកាសដល់មន្ត្រីអភិឌ្ឍនខ្លួនឯង ។ ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងបន្ថែម ដល់សហព័ន្ធកីឡាជាតិឲ្យកាន់តែរឹងមាំអាចរៀបចំការ ប្រកួតកីឡាជំនាញរៀងៗខ្លួន ដោយខ្លួនឯងបាន ។

ក្រសួងនៅតែបន្តពង្រឹង សិទ្ធផលកីឡាករ-កីឡាការិនី កាន់តែខ្ពស់ឈានឆ្ពោះទៅ ប្រកួតប្រជែងមេដាយ ក្នុងឋានៈម្ចាស់ផ្ទះស៊ីហ្គេម ២០២៣។ ការប្រកួតគឺត្រូវតែធានា ឲ្យបាននូវស្តង់ដាបច្ចេកទេស ឲ្យបានត្រឹមត្រូវ ដោយការកាត់សេចក្តី ត្រូវយោងតាមបទប្បញ្ញត្តិផ្សេងៗ ដោយឈរលើគោលការ ត្រឹមត្រូវយុត្តិធម៌ ៕








