កីឡា

នយោបាយ មុនការប្រកួត របស់ក្រុមអង់គ្លេស ទល់នឹងអ៊ីរ៉ង់ នៅ World Cup

កាតា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បាននិយាយថា ស្ថានភាពនយោបាយ ត្រឡប់មកផ្ទះវិញ បានក្លាយជាសំណួរ ជាប្រចាំ សម្រាប់អ៊ីរ៉ង់ មុនការប្រកួត បើកឆាកពូល B របស់ក្រុមជាមួយនឹងក្រុមជម្រើសជាតិ អង់គ្លេស ក្នុងព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទាត់ពិភពលោក “World Cup” ។

ប្រជាជនជាច្រើន ក្នុងប្រទេសបានក្រោកឡើង តវ៉ាទាមទារសិទ្ធិស្ត្រី បន្ទាប់ពីការស្លាប់ របស់នាង Mahsa Amini ខណៈដែលត្រូវបានឃុំខ្លួន ពីបទរំលោភច្បាប់ទាក់ទង នឹងការគ្របក្បាល ។ កាលពីថ្ងៃអាទិត្យ អ្នកកាសែត មកពីប្រទេសអ៊ីរ៉ង់ បានសម្រេចចិត្តសួរ លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសអំពីនយោបាយអង់គ្លេស ដោយលើកឡើងអំពីសង្គ្រាមនៅអ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាន ។

លោក Southgate បាននិយាយថា ខ្ញុំយល់ពីការ ខកចិត្តពីក្រុមរបស់អ្នកទាក់ទង នឹងសំណួរ ដោយសំដៅទៅលើការ សាកសួរឥតឈប់ឈរ អំពីភាពចលាចល ក្នុងប្រទេសអ៊ីរ៉ង់ ។ វាជាស្ថានភាពពិបាកណាស់ ហើយជឿខ្ញុំ ខ្ញុំត្រូវបាន សួរសំណួរ នយោបាយជាច្រើន ដោយប្រព័ន្ធផ្សព្វផ្សាយ របស់យើងអំពីប្រធានបទ ជាច្រើនសម្រាប់រយៈពេល៦ឆ្នាំ ដូច្នេះយើងទាំងពីរស្ថិតក្នុងស្ថានភាព ដូចគ្នាចំពោះរឿងនោះ ។

ខ្ញុំយល់នៅក្នុងមុខតំណែងខ្ញុំ នៅក្នុងនោះមានទំនួលខុសត្រូវ សម្រាប់ខ្ញុំក្នុងការឆ្លើយសំណួរមួយចំនួន ។ ប្រធានក្រុមអ៊ីរ៉ង់ Ehsan Hajisafi ក៏ត្រូវប្រឈមមុខនឹង សំណួរនយោបាយផងដែរ កាលពីថ្ងៃអាទិត្យ ។ លោកបានផ្អាកមុន នឹងផ្តល់ចម្លើយពិចារណា ។

លោក Hajisafi បាននិយាយថា យើងត្រូវតែទទួលយកថា លក្ខខណ្ឌក្នុងប្រទេស របស់យើងមិនត្រឹមត្រូវ ហើយប្រជាជនរបស់យើងមិនសប្បាយចិត្ត ។ យើងនៅទីនេះ ប៉ុន្តែវាមិនមានន័យថា យើងមិនគួរ ធ្វើជាសំឡេងរបស់ពួកគេ ឬយើងមិនគួរ គោរពពួកគេនោះទេ ។

ការតវ៉ាបានឃើញ អតីតកីឡាករល្បីឈ្មោះ Ali Daei និង Javad Nekounam ទាំង ៨ នាក់បាននិយាយថា ពួកគេបានបដិសេធការអញ្ជើញពី FIFA ដើម្បីចូលរួមព្រឹត្តិការណ៍ World Cup ។ តារាសម្តែង និងកំប្លែង Omid Djalili កើតនៅទីក្រុងឡុងដ៍ ពីឪពុកម្តាយជនជាតិ អ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់គួរតែត្រូវបានហាមឃាត់ពីការប្រកួត ហើយបានអំពាវនាវឲ្យកីឡាករ របស់អង់គ្លេសធ្វើសេចក្តីថ្លែងការណ៍មួយ ដើម្បីគាំទ្រដល់ការតវ៉ា៕

Most Popular

To Top