The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកក្លឹប Roma លោក Jose Mourinho បានបន្តដាក់សំពាធជាមួយនឹងក្លឹបនៅឡើយ ដើម្បីអាចធ្វើការចុះហត្ថលេខា កម្ចីយកកីឡាករ Hector Bellerin មករួមក្លឹបឲ្យបាន។
បន្ទាប់ពីបានបែងចែកផ្លូវគ្នា ជាមួយនឹងកីឡាករ ខ្សែការពារស្លាបស្តាំ Rick Karsdorp ហើយនោះក្លឹបនៅលីគកំពូល Serie A មួយនេះបានកំណត់គោលដៅថ្មីកីឡាករ មួយចំនួនមកជំនួសតំណែង ប៉ុន្តែក្នុងនោះ Bellerin គឺជាគោលដៅធំបំផុត របស់គ្រូបង្វឹកលោក Mourinho។
គួរឲ្យដឹងដែរថា កីឡាករអេស្បាញ Bellerin រូបនេះ កំពុងមានបញ្ហាមួយចំនួន ជាមួយនឹងក្លឹប Barcelona ដោយមិនអាចបង្ហាញ វត្តមានបានជា ញឺកញាប់ឡើយ ក្នុងជម្រើស១១នាក់ ដំបូង និងកំពុងសម្រេចចិត្តថា នឹងឲ្យគាត់ចុះកុងត្រាខ្ចីជើង រយៈពេលវែង ជាមួយនឹងក្លឹបថ្មី៕
ប្រែសម្រួល៖ស៊ុនលី