ការប្រកួតនៅក្នុងពូល D រវាងក្រុមមាន់គកបារាំង ជាមួយនឹងក្រុមកង់គូរូអូស្ត្រាលី ខណៈដែលបើកឆាកមិនដល់១០នាទីផង អូស្ត្រាលីបានស៊ុតបញ្ចូលទី នាំមុខមុនដោយកីឡាករ Craig Goodwin នៅនាទីទី៩ ធ្វើឲ្យអ្នកគាំទ្របារាំងខកចិត្តយ៉ាងខ្លាំង ក្នុងការប្រកួតតង់ទី១នេះ ប៉ុន្តែមិនបានប៉ុន្មានផងក៏ត្រូវបាន Rabiot តែតបញ្ចូលទីមួយគ្រាប់ តាមពីក្រោយមកវិញនៅនាទីទី២៧។

ការប្រកួតបានអូសបន្លាយដល់នាទីទី៣២ ទើបបារាំង អាចបន្ថែមបាន១គ្រាប់ទៀត ជាគ្រាប់បាល់នាំមុខមកវិញ ដោយកីឡាករខ្សែប្រយុទ្ធលេខ៩គឺ Olivier Giroud មុនបញ្ចប់ការប្រកួតង់ទី១ បណ្តោះអាសន្នលទ្ធផល ២ទល់នឹង១ ដែលធ្វើឲ្យអ្នកគាំទ្របារាំងធូរចិត្ត មកវិញបន្តិច។
Giroud ដដែលនៅតង់ទី២នាទីទី៧១ស៊ុតបន្ថែម បានគ្រាប់ទី៣ធ្វើឲ្យបារាំង កាន់តែច្បាស់ទទួលបាន ៣ពិន្ទុក្នុងដៃហើយ Mbappe ក៏អាចរកបានមួយគ្រាប់ដែរ នៅនាទីទី៦៨ ធ្វើឲ្យបញ្ចប់ការប្រកួត បារាំងរកបាន៤គ្រាប់ អូស្ត្រាលីស៊ុតបានតែ១គ្រាប់ប៉ុណ្ណោះ។
បារាំងក្នុងពូល D មាន៣ពិន្ទុឈរនៅលេខ១ តាមពីក្រោយដោយទុយនេស៊ី ដែលមាន១ពិន្ទុ ពីការប្រកួតប៉ះនឹងដាណឹម៉ាកយប់មិញនេះដែរ ហើយអូស្ត្រាលី ស្ថិតនៅបាតតារាង៕ ប្រែសម្រួល៖ស៊ុនលី
