ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក ឈានចូលមកដល់ការប្រកួត នៅក្នុងពូល E នៅថ្ងៃពុធនេះដោយក្រុមអាល្លឺម៉ង់ នឹងត្រូវប្រកួតប៉ះជម្រើសជាតិជប៉ុន នៅប្រកួតដំបូងហើយ បន្ទាប់មក៣ម៉ោង ពោលគឺនៅម៉ោង១១យប់ អេស្បាញ នឹងត្រូវប្រកួតប៉ះនឹងកូស្តារីកា។
ប្រកួតដំបូងរវាងអាល្លឺម៉ង់ និងជប៉ុន ខណៈដែលការព្យាករណ៍អាល្លឺម៉ង់ អាចមានលទ្ធភាពឈ្នះដល់ទៅ៦៧ភាគរយ ហើយជប៉ុន មានត្រឹមតែ១៣ភាគរយប៉ុណ្ណោះ ដែលក្រៅពីនេះ២០ភាគរយ គឺជាលទ្ធភាពនៃការប្រកួត បានត្រឹមស្មើគ្នា។
អាល្លឺម៉ង់ មិនដែលបានប្រកួតប៉ះជប៉ុនឡើយ ក្នុងការប្រកួតពានរង្វាន់ពិភពលោក ប៉ុន្តែការប្រកួតមិត្តភាពកន្លងមក កាលពីឆ្នាំ២០០៤ និងឆ្នាំ២០០៦ អាល្លឺម៉ង់ មិនដែលស្គាល់ពាក្យថាចាញ់ឡើយ គឺឈ្នះម្តងនិងស្មើម្តង ហើយអាល្លឺម៉ង់គឺជាប្រទេសគីឡូធ្ងន់ ដែលធ្លាប់លើកពានពិភពលោកនេះ ចំនួន៤ដងមកហើយ៕ ប្រែសម្រួល៖ស៊ុនលី