កាតា ៖ យោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ការស្រែករើសអើង ដែលត្រូវបានចោទប្រកាន់ ដោយអ្នកគាំទ្រ អេក្វាឌ័រនៅការប្រកួត បើកឆាក នៃព្រឹតិ្តការណ៍ការប្រកួតកីឡាបាល់ទាត់ World Cup បាននាំឲ្យ FIFA បើកករណីវិន័យដំបូង នៃការប្រកួតកាលពីថ្ងៃអង្គារ ។
FIFA បាននិយាយថា ការចោទប្រកាន់នេះត្រូវបានធ្វើឡើង ដោយសារតែការស្រែក ក្នុងការប្រកួតជាមួយ នឹងប្រទេសកាតាកាលពីថ្ងៃអាទិត្យ ហើយបានលើកឡើងពីផ្នែក នៃក្រមវិន័យរបស់ខ្លួនទាក់ទងនឹងការរើសអើង ។
ការស្រែកច្រៀងនេះ ត្រូវបានគេរាយការណ៍ថា សំដៅទៅលើប្រទេសឈីលី បាននាំយកសំណុំរឿងផ្លូវច្បាប់មុនការប្រកួត បាល់ទាត់ពិភពលោក ដើម្បីព្យាយាមដណ្តើម យកតំណែងរបស់អេក្វាឌ័រ។ FIFA មិនបានផ្តល់ពេលវេលា សម្រាប់ការដោះស្រាយករណីប្រឆាំង នឹងសហព័ន្ធបាល់ទាត់អេក្វាឌ័រ ត្រូវទទួលខុសត្រូវចំពោះអាកប្បកិរិយា របស់អ្នកគាំទ្រក្នុងការប្រកួត ។
អ្នកគាំទ្រអេក្វាឌ័រក៏បានទាក់ទាញ ការចាប់អារម្មណ៍ជាសកល ចំពោះការស្រែករបស់ពួកគេជាភាសា អេស្ប៉ាញថា យើងចង់បានស្រាបៀរ អំឡុងពេលក្រុមទទួល ជ័យជម្នះ ២-០ នៅកីឡដ្ឋាន Al Bayt។ វាជាការយោងទៅលើអ្នករៀបចំ FIFA និងកាតាដែលហាមមិន ឲ្យលក់ស្រាបៀរជាមួយគ្រឿង ស្រវឹងនៅកីឡដ្ឋាន ៕