កីឡា

អាជ្ញាកណ្តាល ជនជាតិចិន បង្ហាញខ្លួនលើទីលាន ប្រកួត World Cup

ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អាជ្ញាកណ្តាល បាល់ទាត់ជនជាតិចិន បានបង្ហាញខ្លួននៅទីលានបាល់ទាត់ FIFA World Cup ក្រោយពីខកខាតអស់រយៈពេល២០ឆ្នាំ បន្ទាប់ពីការបង្ហាញខ្លួនជាលើកដំបូង ការប្រកួតកាលឆ្នាំ ២០០២ ។

លោក Ma Ning វ័យ ៤៣ ឆ្នាំ និងជាអាជ្ញាកណ្តាលរបស់ FIFA របស់ប្រទេសចិន បានបង្ហាញខ្លួនជាលើកដំបូង នៅ World Cup សម្រាប់ការប្រកួតពូល A រវាងសហរដ្ឋអាមេរិក និង Wales ក្នុងនាមជាមន្ត្រីទី ៤ នៅប្រទេសកាតាកាលពីថ្ងៃចន្ទ ។

FIFA បានជួលអាជ្ញាកណ្តាល ៣៦ នាក់ និង ៦៩ នាក់ សម្រាប់ការប្រកួតនៅកាតា ហើយលោក Ma គឺជាអ្នកតំណាង តែមួយគត់របស់ចិន នៅក្នុងក្រុមអាជ្ញាកណ្តាល ។ Cao Yi និង Shi Xiang របស់ចិន បានចូលរួមក្នុងក្រុម linemen ដែលធ្វើឲ្យអាជ្ញាកណ្តាល ជាប្រវត្តិសាស្ត្ររបស់ប្រទេសនេះ បង្ហាញខ្លួនក្នុងការប្រកួត ។

លោក Ma បានចាប់ផ្តើមវត្តមានការប្រកួត នៃក្របខណ្ឌ Chinese Super League ចាប់ផ្តើមនៅឆ្នាំ ២០១០ ហើយបានក្លាយជាអាជ្ញាកណ្តាល អន្តរជាតិពេញលេញសម្រាប់ FIFA ចាប់តាំងពីឆ្នាំ២០១១ ។ នៅឆ្នាំ ២០១៩ លោកត្រូវបានជួល ដោយសមាគមបាល់ទាត់ចិន (CFA) ឲ្យក្លាយជាអាជ្ញាកណ្តាល អាជីពម្នាក់នៅក្នុងប្រទេសចិន ហើយបានយក ទទួលបន្ទុកការប្រកួតវគ្គ ចែកពូលនៅ AFC Asian Cup ឆ្នាំដដែល។
លោក Ma នឹងដើរតួជាមន្ត្រីទីបួន ក្នុងអំឡុងពេលការប្រកួតក្នុងពូល E រវាងប្រទេសអេស្ប៉ាញ និង កូស្តារីកា នេះបើតាម FIFA បានប្រកាសកាលពីថ្ងៃចន្ទ៕

Most Popular

To Top