ក្រុមប់ទុយហ្គាល់ និងហ្គាណា ធ្លាប់បានប្រកួតប៉ះគ្នាម្តងគត់ មុននឹងការប្រកួតលើកទី២ នឹងធ្វើឡើងនៅយប់នេះ ក្នុងវគ្គប្រកួតក្នុងពូល ដែលធ្វើឡើងនៅកីឡាដ្ឋាន Stadium 974 ។
ការប្រកួតដំបូងធ្លាប់បានធ្វើឡើងកាលពីឆ្នាំ២០១៤ ក្នុងវគ្គជម្រុះតាមពូលដូចគ្នានេះដែរ ដោយគ្រានោះប៉ទុយហ្គាល់ យកឈ្នះហ្គាណា ក្នុងលទ្ធផល២ទល់នឹង១ ដោយបាល់ជ័យជំនះ គឺបានធ្វើឡើងដោយកីឡាករ Cristiano Ronaldo។
តាមការព្យាករណ៍ប្រកួតយប់នេះ ប៉ទុយហ្គាល់មានសង្ឃឹមឈ្នះ ដល់ទៅ៦៨ភាគរយ ខណៈដែលហ្គាណា មានត្រឹមតែ១២ភាគរយ ហើយលទ្ធផលស្មើអាចនឹងមាន ប្រមាណជា២០ភាគរយ៕ ប្រែសម្រួល៖ស៊ុនលី