កីឡា

អ្នកការទូត អាមេរិក កំពូលរិះគន់ ការគម្រាមកំហែងខ្សែដៃ របស់ FIFA នៅ World Cup

កាតា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ ជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អ្នកការទូតកំពូលរបស់អាមេរិក កាលពីថ្ងៃអង្គារ បានរិះគន់ការសម្រេចចិត្ត របស់ FIFA ក្នុងការគំរាមកំហែង កីឡាករនៅ World Cup ជាមួយនឹងកាតលឿង ប្រសិនបើពួកគេពាក់ខ្សែដៃ គាំទ្រការរួមបញ្ចូល និងភាពចម្រុះ ។
ថ្លែងជាមួយសមភាគី កាតារបស់លោក រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា វាគឺជាការពាក់ព័ន្ធជា និច្ចកាលដែលយើង ឃើញការរឹតត្បិត លើសេរីភាព នៃការបញ្ចេញមតិ ។

លោក Blinken បាននិយាយនៅទីក្រុងដូហាថា វាជាពិសេសនៅពេល ដែលការបញ្ចេញមតិ គឺសម្រាប់ភាពចម្រុះ និង សម្រាប់ការរួមបញ្ចូល។ ហើយតាមការវិនិច្ឆ័យរបស់ខ្ញុំ យ៉ាងហោចណាស់គ្មាននរណាម្នាក់ នៅលើទីលានបាល់ទាត់ គួរត្រូវបានបង្ខំឲ្យជ្រើសរើស រវាងការគាំទ្រតម្លៃទាំងនេះ និងការលេង សម្រាប់ក្រុមរបស់ពួកគេ ។

FIFA មិនអាចទាក់ទងភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយ ដើម្បីឆ្លើយតបនឹងការលើកឡើង របស់លោកបានទេ ។ ប៉ុន្មានម៉ោងមុនពេលកីឡាករដំបូង ដែលមានខ្សែដៃក្នុងការគាំទ្រ យុទ្ធនាការ “One Love” នឹងចូលទីលាននៅថ្ងៃចន្ទ គណៈគ្រប់គ្រងបាល់ទាត់ បានព្រមានថា ពួកគេនឹងត្រូវបានបង្ហាញ កាតលឿងភ្លាមៗ ចំនួន២នាំទៅដល់ការបណ្តេញ អ្នកលេងចេញពីការប្រកួតនោះ និងបន្តបន្ទាប់ផងដែរ ។

លោក Blinken បានមកដល់ប្រទេសកាតា ជាកន្លែងដែលលោក បានទៅទស្សនាកម្មវិធីបាល់ទាត់យុវជន ជាប់នឹងការប្រកួតបាល់ទាត់ពិភពលោក។ ក្រោយមក លោកបានមើលការ ប្រកួត របស់សហរដ្ឋអាមេរិក ជាមួយនឹងវេលស៍នៅយប់ថ្ងៃចន្ទ ។ លោក Blinken បាននិយាយជាមួយ រដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al Thani ក្នុងសន្និសីទសារព័ត៌មាន ។

ដំណើរទស្សនកិច្ចរបស់ Blinken កើតឡើងជាផ្នែកមួយ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ជាមួយប្រទេសកាតា ក៏មានកងទ័ពអាមេរិក ប្រមាណ ៨,០០០ នាក់នៅមូលដ្ឋានទ័ពអាកាស Al-Udeid ដ៏ធំរបស់ខ្លួនដែលបម្រើជាទីស្នាក់ការកណ្តាលខាងមុខ នៃបញ្ជាការកណ្តាល របស់យោធា សហរដ្ឋអាមេរិក។ មូលដ្ឋាននេះគឺជាថ្នាំង ដ៏សំខាន់មួយនៃការដកទ័ព របស់អាមេរិកនៅឆ្នាំ២០២១ ចេញពីប្រទេស អាហ្វហ្គានីស្ថាន និងការជម្លៀសជន ស៊ីវិលអាហ្វហ្គានីស្ថាន ៕

Most Popular

To Top